អន្តរជាតិ

លោក Ghosn ប្តឹងក្រុមហ៊ុន Nissan និងMitsubishi Motors ចំពោះការរំលោភកិច្ចសន្យា

បារីស៖ កាសែតបារាំង Le Figaro បានរាយការណ៍ថា លោក Carlos Ghosn ជាអតីតប្រធានក្រុមហ៊ុន Nissan ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ នៅទីក្រុងតូក្យូកំពុងប្តឹងក្រុមហ៊ុន Nissan និង Mitsubishi Motors នៅតុលាការរបស់ប្រទេសហូឡង់សម្រាប់បញ្ចប់កិច្ចសន្យា មិនត្រឹមត្រូវរបស់លោក យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Ghosn កំពុងចោទក្រុមហ៊ុនផលិតរថយន្តជប៉ុនថា បានរំលោភកិច្ចសន្យា របស់ខ្លួនជាបុគ្គលិករបស់ NMBV ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ មានមូលដ្ឋាននៅប្រទេសហូឡង់ហើយទាមទារសំណងខូចខាតចំនួន១៥លានអឺរ៉ូ (១៦,៨លានដុល្លារ) ។ អតីតប្រធានក្រុមហ៊ុន Renault និងដៃគូជប៉ុន Nissan កំពុងរង់ចាំការកាត់ទោសនៅ ប្រទេសជប៉ុនពីបទប្រព្រឹត្តកំហុសខាងហិរញ្ញវត្ថុ។

លោកត្រូវបានឃុំខ្លួននៅពន្ធនាគារ អស់រយៈពេលជាង ១០០ថ្ងៃមុន ពេលលោកត្រូវបានធានាឲ្យ នៅក្រៅឃុំ និងត្រូវបានបណ្តេញចេញពីតំណែងគ្រប់គ្រងរបស់លោក។ លោក Ghosn ត្រូវបានគេចោទប្រកាន់ពីបទរាយការណ៍ ប្រាក់ចំណូលរាប់លានដុល្លារនៅក្រុមហ៊ុន Nissan និងការប្រើប្រាស់មូលនិធិ របស់ក្រុមហ៊ុនសម្រាប់ការចំណាយផ្ទាល់ខ្លួន ដែលជាការចោទប្រកាន់របស់លោក។

មេធាវីរបស់លោកបានប្រកែក ខណៈលោក Ghosn លាលែងពី Renault-Nissan BV (RNBV) គាត់មិនបានធ្វើដូច្នេះពី NMBV ហើយ “ការរំលោភកិច្ចសន្យា” គឺមិនសមរម្យ។ ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi Motors អះអាងថាកិច្ចសន្យារបស់លោក Ghosn មិនមានសុពលភាពទេដោយសារតែវាមិនត្រូវបានបញ្ជូន ទៅក្រុមប្រឹក្សាភិបាលរបស់ NMBV ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top