អន្តរជាតិ

Update: ហេតុការណ៍បាញ់ ទំលាក់យន្តហោះគ្មាន មនុស្សបើក របស់អ៊ីរ៉ង់អាចត្រឹមតែ ជាការប្រឌិតរបស់អាមេរិក ប៉ុណ្ណោះ

បរទេស: នៅថ្ងៃសុក្រទី១៩ ខែកក្កដាសហរដ្ឋអាមេរិក បានធ្វើការប្រកាស អំពីការបាញ់ទំលាក់យន្តហោះគ្មាន មនុស្សបើកមួយដែលខ្លួនអះអាង ថាជាយន្តហោះរបស់ប្រទេសអ៊ីរ៉ង់នៅចំពេល ដែលភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែមានខ្លាំងក្លាឡើងនោះ។

ថ្លែងនៅឯសេតវិមានលោក Trumpបាននិយាយថា ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងអំពីរាល់ហេតុការណ៍ដែលកើតមាន ឡើងនៅឈូងសមុទ្រ Strait of Hormuz ដែលមានការពាក់ព័ន្ធរវាងនាវា USS Boxer ដែលជានាវាដឹកទំនិញទ័ពជើង ទឹកអាមេរិកផងដែរនោះ។អាមេរិកបានបញ្ជាក់ថា យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដែលបានហោះមកជិតនឹងនាវាយោធាអាមេរិកក្នុងចំងាយ ត្រឹមតែ១០០០ម៉ែត្រប៉ុណ្ណោះ ហើយជាការឆ្លើយតបដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនអាមេរិក បានបើកប្រតិបត្តិការការពារខ្លួន តែម្តងដោយអាមេរិកអះអាងហេតុការណ៍ គឺវាស្ថិតនៅក្នុងដែនទឹកអន្តរជាតិ។

ទោះបីជាយ៉ាងណាចំណែកខាងភាគីអ៊ីរ៉ង់ គឺអនុរដ្ឋមន្ត្រីបរទេសអ៊ីរ៉ង់លោក Abbas Araqchiបានប្រកាសបញ្ជាក់ យ៉ាងច្បាស់តាមរយៈ Tweetថាអាមេរិកទំនង ជាបានបាញ់ទំលាក់យន្តហោះដ្រូនមួយមែន ប៉ុន្តែវាមិនមែនជារបស់ប្រទេសអ៊ីរ៉ង់ ឡើយហើយនៅមុននោះផងដែរលោករដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក Mohammad Javad Zarif ក៏បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងទីក្រុងញូវយ៉កថាអ៊ីរ៉ង់ មិនដែលបានទទួលព័ត៌មានណាអំពីការបាត់បង់ យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំង យោធាខ្លួនឡើយ៕ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top