ព័ត៌មានជាតិ

Breaking News : ស្ថានទូតចិន ប្រកាសថា មិនមានក្រុមហ៊ុនចិន ពាក់ព័ន្ធនឹងការនាំសំរាមនោះទេ

ភ្នំពេញ៖ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅមុននេះ បន្តិចថា គ្មានក្រុមហ៊ុនចិន ណាមួយនៅ ប្រទេសកម្ពុជា មានការជាប់ពាក់ព័ន្ធ នឹងការនាំចូលសំរាមថង់ផ្លាស្ទិចចំនួន ៨៣កុងទឺនឺ មកកាន់ខេត្តព្រះសីហនុនោះទេ។

ប្រតិកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ ព័ត៍មានក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ក្រុមហ៊ុនចិន មានការជាប់ពាក់ព័ន្ធលើបញ្ហានាំចូលសំរាម មិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ មកកម្ពុជា។

ប្រភពពីស្ថានទូតចិន ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “ការនាំចូលសំរាមបរទេសនៅខេត្តព្រះសីហនុ មិនពាក់ព័ន្ធក្រុមហ៊ុនចិនឡើយ”។

Facebook Comments

To Top