អន្តរជាតិ

ទីក្រុងតេអេរ៉ង់ ច្រានចោលការអះអាង របស់អាមេរិក ដែលថាបានបាញ់ ទម្លាក់កូនដ្រូនអ៊ីរ៉ង់

បរទេស៖ រដ្ឋាភិបាលរបស់ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធចំពោះការអះអាង ធ្វើឡើងដោយអាមេរិក នៅថ្ងៃសុក្រថា ទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កូន ដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅច្រកសមុទ្រហូមូស។

យោងតាមប្រភពព័ត៌មាន មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araqchi បានមានប្រសាសន៍ប្រាប់ថា ទីក្រុងតេអេរ៉ង់មិនបាត់បង់កូនដ្រូន នៅច្រកសមុទ្រហូមូស ឬក៏នៅទីណាមួយនោះឡើយ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា នាវាចម្បាំងអាមេរិក USS Boxer បានបាញ់ទម្លាក់កូនដ្រូនមួយ ក្នុងខណៈដែលវាធ្វើការហោះហើរក្នុងចម្ងាយ១.០០០ហ្វីត ពីនាវាចម្បាំងនោះ ប៉ុន្តែលោក Araqchi បានបញ្ជាក់ដូច្នេះថា “ខ្ញុំមានការព្រួយបារម្ភថា នាវាចម្បាំង USS Boxer បានច្រឡំបាញ់ទម្លាក់កូនដ្រូនខ្លួនឯង”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top