នយោបាយ

រដ្ឋាភិបាល គួរប្តឹងទៅក្រុមប្រឹក្សា សន្តិសុខ អ.ស.ប ករណីសភា អាមេរិក បំពានខ្មែរ

ភ្នំពេញ៖ អ្នកវិភាគសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងជាសាធារណ ដោយបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ( អ.ស.ប ) ប្រឆាំងនឹងទង្វើប្រឆាំងសន្តិភាពនៅកម្ពុជារបស់សហរដ្ឋអាមេរិក អនុលោមតាមមាត្រា៣៩នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប្រសិនជាច្បាស់ថា ច្បាប់ប្រជាធិបតេយ្យនៅកម្ពជា – Cambodia Democracy Act – របស់អាមេរិក ជាទង្វើប្រឆាំងសន្តិភាពនៅកម្ពុជាមែន។

តាមរយបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏បានបង្ហាញខ្លឹមសារនៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ ។

លោកបណ្ឌិត បានសរសេរថា “គួររដ្ឋាភិបាលប្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហ ប្រជាជាតិ ប្រឆាំងនឹងទង្វើប្រឆាំងសន្តិភាព នៅកម្ពុជារបស់សហរដ្ឋអាមេរិក អនុលោមតាមមាត្រា៣៩នៃធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ប្រសិនជាច្បាស់ថា ច្បាប់ប្រជាធិបតេយ្យនៅកម្ពជា – Cambodia Democracy Act – របស់អាមេរិក ជាទង្វើប្រឆាំងសន្តិភាពនៅកម្ពុជាមែន” ។

ការលើកជាទស្សនទាននេះ ត្រូវបានធ្វើឡើងក្រោយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា បានចាត់ទុកការអនុម័តរបស់សភាជាន់របស់អាមេរិក បានអនុម័ត “Cambodia Democracy Act” ថា ជា “ការប្រឆាំងនឹងសន្តិភាព” របស់កម្ពុជា។

លោកបណ្ឌិត បានដកស្រង់ចំៗ នូវមាត្រា ចំនួន៥ គឺ មាត្រា៣៩, ៤០, ៤១, ៤២ និង៤៣ នៃរដ្ឋធម្មនុញ្ញអ.ស.ប៕

Facebook Comments

To Top