ព័ត៌មានជាតិ

រថយន្តបែន ដឹកខ្សាច់ចូលក្រុង ផុងគម្របលូ កក់ស្ទះជុំវិញ ផ្លូវវត្តភ្នំ

ភ្នំពេញ ៖ បើទោះជាមានការ ហាមប្រាម ពីសាលារាជធានីភ្នំពេញ មិនឲ្យរថយន្តធំ ចូលក្រុងពេលថ្ងៃក៏ដោយ បម្រាមនេះហាក់ដូចគ្នា ប្រសិទ្ធភាព ហាមនៅតែហាម រថយន្តធំចូល នៅតែបន្តចូល រហូតមានការបាក់ស្រុត គម្រាបលូ កល់ជាប់កង់ខាង ក្រោយនៃ រថយន្តបែនដឹកខ្សាច់ ទៅមុខលែងរួច បង្កការកកស្ទះចរាចរណ៍នៅ ចំណុចខាងជើងវត្តភ្នំ ផ្លូវ៤៧កែងនឹងផ្លូវ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩នេះ។

ប្រភពពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក បែនដឹកខ្សាច់ពេញ ១គ្រឿង ពណ៌ត្រួយចេក ចង្កូចស្តាំ ពាក់ស្លាកលេខPP១៥២៧ ដឹកខ្សាច់ តាមផ្លូវលេខ៩០ ពីកើតមកលិចលុះមកដល់កែងផ្លូវ លេខ៤៧ បត់ឆ្វេងប្រុងឡើងទៅរង្វង់មូលវត្តភ្នំ ស្រាប់តែផុងនិងគម្របលូកល់ជាប់កណ្ដាលផ្លូវ បង្កជាការកកស្ទះតែម្តង ។ បញ្ហានេះ អភិបាលអភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យកម្លាំងប្រជាការពារ ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ជួយ សម្រួលចរាចរណ៍ និងឃាត់ខ្លួនអ្នកបើក រថយន្តបង្កមកដោះស្រាយគ្នាបន្តទៀត ៕

Facebook Comments

To Top