នយោបាយ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ នៅពេលខាងមុខ នៅក្នុងជួរកងទ័ពខ្មែរ មាននាយឧត្តមសេនីយ៍ តែពីរនាក់ទេ

តាកែវ ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតី នៅក្នុងពិធីប្រកាស់តែងតាំង មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៩ ខែ កក្ដដា ឆ្នាំ ២០១៩នេះ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ព្វជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលខាងមុខ នៅក្នុងជួកងទ័ពកម្ពុជា និងមានថ្នាក់នាយឧត្តមសេនីយ៍ តែពីរនាក់ប៉ុណ្ណោះ គឺរដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នេះគឺជាកំណែទម្រង់មួយ ក៏ប៉ុន្តែសម្រាប់អ្នកដែលឡើង នាយឧត្តមសេនីយ៍រួចហើយ យើងនៅរក្សាដដែល ដោយចាត់ទុកជានាយទាហានជំនាន់មួយ ។ ការកែសម្រូលប្រអប់ស័ក្តិនេះវាមិនបាន ប៉ះពាល់ដល់ការងារនោះទេ ព្រោះកាលពីជំនាន់រដ្ឋកម្ពុជា មេកងពលពាក់ស័ក្តិ៤ ហើយឥឡូវពាក់ផ្កាយ៣ ក៏ប៉ុន្តែចំនួនកងទ័ពនៅក្នុងអង្គភាព នៅដដែលឬអាចតិចជាងមុនផង ៕

Facebook Comments

To Top