ព័ត៌មានជាតិ

 សម្រាប់អ្នកចុះ ឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ, ដោយឡែក អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន៣០%

 

ភ្នំពេញ  ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែកក្កដា ឆ្នាំ២០១៩ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែកក្កដា ឆ្នាំ២០១៩ ។ សម្រាប់អ្នកចុះ ឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ, ដោយឡែក អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន៣០% ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-បច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-បង្រៀនភាសាអង់គ្លេស, ៤-គ្រប់គ្រងណិជ្ជកម្ម, ៥-នីតិសាស្រ្ត, ៦-រដ្ឋបាលសាធារណៈ, ៧-ទំនាក់ទំនងអន្តរជាតិ, ៨-វិទ្យាសាស្រ្តនយោបាយ, ៩-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០-ម៉ាឃីទីង និង ១១-ធនាគារនិងហិរញ្ញវត្ថុ។
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-នីតិសាស្រ្ត, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥-គ្រប់គ្រងពាណិជ្ជកម្ម, ៦-រដ្ឋបាលសាធារណៈ ៧-ទំនាក់ទំនងអន្តរជាតិ និង៨-វិទ្យាសាស្រ្តនយោបាយ។

គូសបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ សាធារណៈជនទូទៅជាច្រើន ដែលកំពុងបម្រើការងារជាមន្រ្តីរាជការ និងក្រុមហ៊ុន ស្ថាប័នឯកជននានា។ ជាពិសេស ក៏មាននិស្សិតបរទេស មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។
ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

Facebook Comments

To Top