អន្តរជាតិ

ការរឹតត្បិតការ នាំចេញវត្ថុធាតុដើម របស់ជប៉ុន អាចកាត់បន្ថយកំណើន សេដ្ឋកិច្ចកូរ៉េខាងត្បូង

សេអ៊ូល៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង អាចទទួលរងការធ្លាក់ចុះពីការរឹតបន្តឹងការនាំចេញរបស់ជប៉ុន នេះបើតាមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ខណៈដែលភាពជាប់គាំង និងការទាស់ទែងគ្នារវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះ។

ប្រទេសជប៉ុន បានរឹតបន្តឹងបទប្បញ្ញត្តិ ស្តីពីការនាំចេញទៅកូរ៉េខាងត្បូង នូវវត្ថុធាតុដើម ៣ប្រភេទ ដែលមានសារៈសំខាន់សម្រាប់ ផលិតឧបករណ៍អេឡិចត្រូនិក និងអេក្រង់ បត់បែនរបស់ស្មាតហ្វូន។

រហូតមកដល់ពេលនេះប្រទេសជប៉ុន បានរិះគន់ការអំពាវនាវម្តងហើយម្តងទៀត របស់កូរ៉េខាងត្បូង ចំពោះការលើកកម្ពស់ការ រឹតបន្តឹងលើការនាំចេញ។

លោកហុង ណាំងគី ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមសម្រាប់ផែនការបន្ថែមរបស់ជប៉ុន ដើម្បីដកទីក្រុងសេអ៊ូល ចេញពីអ្វីដែលគេហៅថា “បញ្ជីស” នៃប្រទេសដែលស្ថិតនៅក្រោមនីតិវិធី នាំចេញពិសេសលើមូលដ្ឋានសន្តិសុខជាតិ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top