អន្តរជាតិ

តើដឹងទេថា Mercdes-Benzes តម្លៃ៥០ម៉ឺនដុល្លារទាំង២គ្រឿង មកដល់កូរ៉េខាងជើងដោយរបៀបណា?

បរទេស: ជាអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី១៦ខែកក្កដា។គេហទ័ព័រនេះបានសរសេរថាកាលពីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨រថយន្ត Mercedes-Maybach S600 Guard ពីរគ្រឿងត្រូវបានដឹកជញ្ជូនចេញពីកំពង់ផែ Rotterdam របស់ប្រទេសហូឡង់ដោយធ្វើដំណើរអស់រយៈពេល សរុបជាច្រើនរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់ប្រទេសចំនួន៦ទំរាំតែអាចមកដល់ប្រទេសកូរ៉េខាងជើង។

នេះគឺជាព័ត៌មានដែលត្រូវបានដាក់បង្ហាញដោយសារ មជ្ឈមណ្ឌលសិក្សាការការពារកម្រិតខ្ពស់ឬហៅកាត់ថា C4ADS ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ឯកសារដដែល បានសរសេរទៀតថាបន្ទាប់វាបានឈប់នៅប្រទេសចិនជប៉ុនកូរ៉េខាងត្បូងនិងរុស្ស៊ី រថយន្តទាំងពីរគ្រឿងដែលមានតម្លៃប្រហែល៥០០០០០ដុល្លារ ត្រូវបានគេជឿថាត្រូវបានហោះហើរ ទៅទិសដៅចុងក្រោយរបស់ពួកគេគឺក្រុងព្យុងយ៉ាង។

ជាគោលដៅចុងក្រោយគឺរដ្ឋធានីរបស់កូរ៉េខាងជើងដែលជឿជាក់ថា មានអតិថិជនតែម្នាក់គត់ដែលទំនងជាត្រូវការនិងមានសមត្ថភាពទិញរថយន្តប្រភេទនេះបាន។ ប្រភពដើមនិង ការធ្វើដំណើររបស់រថយន្តប្រណីត Mercedes ពីរគ្រឿងត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ C4ADS តែទូរទស្សន៍ CNN មិនបានធ្វើការផ្ទៀងផ្ទាត់ដោយផ្ទាល់ពីការរាយការណ៍របស់ C4ADSទេ។

គួរឲ្យចាប់អារម្មណ៍នោះគឺថាការដាក់ទណ្ឌកម្ម ដែលបានអនុម័តដោយអង្គការសហប្រជាជាតិចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាងត្រូវបានគេធ្វើឡើងព្រមជាមួយនឹង ការរារាំងក្រុមហ៊ុន ទាំងឡាយក្នុងការនាំទំនីញប្រណីតលក់ទៅឱ្យកូរ៉េខាងជើង ប៉ុន្តែករណីនៅតែអាចកើតមានឡើង៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top