ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ប្ដេជ្ញាលុបបំបាត់គ្រឿងញៀននៅតាមក្លឹបកម្សាន្តឲ្យអស់ នៅចុងឆ្នាំ២០១៩នេះ

ភ្នំពេញ៖ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុនឹងធ្វើផែនការសកម្មភាពរយៈពេល ៥ខែចុង ឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យ ដើម្បីមាន វិធានការជំនាញឈានទៅបង្ក្រាប លុបបំបាត់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងកម្សាន្តនានាក្នុងខេត្តព្រះសីហនុ ពិសេសត្រួតពិនិត្យ អនុវត្តការងាររដ្ឋបាលនៅតាមក្លឹបកម្សាន្ត ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងការរៀបចំផែនការ សកម្មភាពលប់បំបាត់គ្រឿងញៀនតាមក្លឹបកម្សាន្តនិងកន្លែងសប្បាយ នានាក្នុងខេត្តកាលពីថ្ងៃទី១៨ ខែកក្កដា លោក គង់ វិតាណៈ បានឲ្យដឹថា ដើម្បីធ្វើឲ្យទិសដៅនៃការប្ដេជ្ញាចិត្តសម្រេចទៅបានប្រកប ដោយភាពជោគជ័យគ្រប់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្ដោត ការយកចិត្តទុក ដាក់ លើការងារសំខាន់ៗ ដោយអនុវត្តវិធានការ២ ទី១. កិច្ចការពាររបស់កងកម្លាំងសមត្ថកិច្ច, ទី២. អនុវត្តតាមអនុសាសន៍របស់សម្តេច ស ខេង ក្នុងការបើកយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយនានា ក្នុងការលប់បំបាត់គ្រឿងញៀន ។

អភិបាលរងសង្កត់ធ្ងន់ថា “កម្លាំងសមត្ថកិច្ចមានកម្លាំង នគរបាល កងរាជអាវុធហត្ថជាកម្លាំងស្នូល ត្រូវធ្វើតេស្តិ៍ទឹកនោមលើអ្នកបើកបររថយន្តធុនធំ (កុងតឺន័រ)និងរថយន្តក្រឡុក ស៊ីម៉ងនៅក្នុងខេត្តព្រះសីហនុ ដើម្បីសម្រេចបាននូវវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងកម្សាន្តសប្បាយនានា យើងត្រូវធ្វើផែនការសកម្មភាពរយ:ពេល ៥ខែចុង ឆ្នាំនេះឲ្យទទួលបានជោគជ័យ ដើម្បីមានវិធានការជំនាញឈានទៅបង្ក្រាប លុបបំបាត់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងកម្សាន្តនានាក្នុងខេត្តព្រះសីហនុ ពិសេសត្រួតពិនិត្យ អនុវត្តការងាររដ្ឋបាលនៅតាមក្លឹបកម្សាន្ត” ។

ក្នុងឱកាសនោះដែរ លោកក៏បានជំរុញឲ្យក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ កំណត់ មុខសញ្ញា គោលដៅស្រាវជ្រាវ ទីតាំងនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុក៏ជាគោលដៅក្តៅ ក្នុងការអនុវត្តនូវយុទ្ធ នាការបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយៗនានា ដើម្បីឲ្យការងារជោគជ័យ ត្រូវកំណត់ពីស្ថានភាពទូទៅទីតាំងជាក់លាក់ មានការប្រើប្រាស់គ្រឿងញៀន និងតារាងសកម្មភាព ការងារ ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការធ្វើសកម្មភាពបង្ក្រាប លក្ខណៈទ្រង់ទ្រាយធំរួមគ្នា ដើម្បីឈានទៅលប់បំបាត់ គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងកម្សាន្តនានាក្នុងក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តទទួលបានលទ្ធផលល្អ ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top