ព័ត៌មានជាតិ

ការប្រកួត និយាយភាសាចិន លើកទី៣ ឆ្នាំ២០១៩

ភ្នំពេញ៖ ក្រុមហ៊ុន China Duty Free Group (Cambodia) Co. , Ltd. (ហៅកាត់ថា cdf) នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ បានរៀបចំវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតនិយាយភាសាចិន លើកទី៣ នៅកម្ពុជាឆ្នាំ ២០១៩ ប្រកបដោយផ្លែផ្កានៅសណ្ឋាគារភ្នំពេញ អេរ៉ា។
នេះគឺជាការប្រកួតលើកទី ៣រៀបចំដោយ cdf។

ប្រធានបទ សំរាប់ការប្រកួត លើកនេះគឺ “ឈ្នះក្នុងជំនាញ ជ័យជំនះ នៃសេវាកម្ម” បុគ្គលិកផ្នែកជួរមុខ មកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានជួបជុំគ្នា ដើម្បីប្រកួតនៅចំពោះមុខចៅក្រម និងទស្សនិកជន ដោយនិយាយភាសាចិន ដែលមានលក្ខណៈស្តង់ដារ និងជំនាញ។
វិញ្ញាសារប្រកួតវគ្គផ្តាច់ព្រ័ត្ររួមមាន ការថ្លែងសុន្ទរកថា ភាសាចិន ការឆ្លើយសំណួរផ្ទាល់មាត់ ការបង្ហាញទេពកោសល្យ និងការបង្ហា្ញញសមត្ថភាព ជាបុគ្គលិកពេញលេញរបស់ cdf ។

ចាប់ពីវគ្គប្រកួតជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ មានរយៈពេលជិតពីរខែ។ បេក្ខជនម្នាក់ដែល មិនចេះនិយាយភាសាចិន ពីការចាប់ផ្តើមចូលធ្វើការនៅ cdf តាមរយៈការប្រឹងប្រែង និងហាត់និយាយ បានទទួលជ័យលាភីលេខបី នៅក្នុងការប្រកួតលើកនេះ ។

cdf បានរៀបចំ ការប្រកួតនិយាយភាសាចិនបីឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ បុគ្គលិកខ្មែរជាច្រើន បានឆ្លើយតបជាវិជ្ជមាន ចូលរួមវគ្គបណ្តុះបណ្តាលភាសាចិន និងហាត់និយាយគ្នាទៅវិញទៅមក ដើម្បីបង្កើនជំនាញភាសាចិនរបស់ខ្លួន។

នេះមិនមែនសម្រាប់ តែការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏បាន លើកកម្ពស់កម្រិត សមត្ថភាពបុគ្គលិកខាងភាសាចិន និងដើម្បីបង្កើនភាពរីករាយ ជាមួយអតិថិជនជាជនជាតិចិនថែមទៀត។ ជាមួយគ្នានេះដែរ វាក៏បានរួមចំណែកដល់ការ ផ្សព្វផ្សាយវប្បធម៌ចិន ទៅកាន់សហគ្រាសកម្ពុជា និងការពង្រឹង ចំណងមិត្តភាពរវាងចិន និងកម្ពុជាទៀតផង។

ចាប់តាំងពីការបានបដិសន្ធិ នៅកម្ពុជាក្នុងឆ្នាំ 2014 មក cdf មិនត្រឹមតែតាំងចិត្តបង្កើត កន្លែងលក់ទំនិញប្រណីត កម្រិតខ្ពស់បំផុតនៅក្នុងទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែក ដល់ការអភិវឌ្ឍសង្គមនៅកម្ពុជាផងដែរ ។

cdf បានរៀបចំសកម្មភាពសប្បុសធម៏ ដើម្បីផ្តល់ភាពកក់ក្តៅដល់កុមារកម្ពុជា។ រៀបចំព្រឺត្តការណ៏កីឡារវាងសហគ្រាស និងសហគ្រាស ដើម្បីបញ្ជូនថាមពលវិជ្ជមាន ទៅក្នុងសង្គមដោយលើកទឺកចិត្តយុវជនហាត់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន។

នៅថ្ងៃទី ១៣ខែកក្កដាកន្លងទៅនេះ cdf បានឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមយុទ្ធការ សម្អាតបរិស្ថានក្រុងព្រះសីហនុ ដើម្បីរួមចំណែកធ្វើអោយខេត្តព្រះសីហនុ កាន់តែស្រស់បំព្រងថែមទៀត ៕

Facebook Comments

To Top