អន្តរជាតិ

គួរឲ្យខ្លាចឬគួរឲ្យអស្ចារ្យ Elon Musk មានបំណងភ្ជាប់ខួរក្បាល មនុស្សទៅកាន់ទូរស័ព្ទដៃដើម្បីអាចព្យាបាល ជំងឺនិងបង្កើន ការចងចាំ

បរទេស: CNNចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ទី១៨ ខែកក្កដានេះបានឲ្យដឹងថាជាផែនការដែលមិននឹកស្មាន ដល់មួយដោយស្ថាបនិក ក្រុមហ៊ុនយក្ស SpaceX និងTelsa លោកElon Musk។ បុរសរូបនេះបានប្រកាសថា មានបំណងចង់ប្រើប្រាស់បច្ចេកវិទ្យាដែលអាចដាក់ប៊្លូធូស នៅក្នុងខួរក្បាលរបស់មនុស្ស ដោយអះអាងថាវាជាឧបករណ៍ដែលអាចផ្តល់លទ្ធភាព ដល់ការយល់ដឹងនិងជួសជុល មុខងារជាច្រើនទៀតរបស់ខួរក្បានៅក្នុងមនុស្ សដែលមានរបួស។

ថ្លែងកាលពីថ្ងៃអង្គារនាយកប្រតិបត្តិក្រុមហ៊ុន Tesla (TSLA) និងក្រុមហ៊ុន SpaceX រូបនេះបាននិយាយថាឧបករណ៍ដែលមានឈ្មោះថា Neuralink របស់គាត់នឹងមានបន្ទះឈីបតូចៗដែលភ្ជាប់ទៅខ្សែរ១ពាន់ដែលវាស់ទៅស្មើទៅនឹងទទឹងមួយភាគដប់នៃសក់របស់មនុស្សធម្មតា។

លោកបានបន្ថែមថាបន្ទះឈីប នេះមានរន្ធ USB-C ដែលជាតភ្ជាប់ទៅនឹងឧបករណ៍ដូចគ្នាដែលត្រូវបានប្រើដោយ MacBooks របស់ក្រុមហ៊ុន Apple ហើយតភ្ជាប់តាមរយៈ Bluebooth ទៅនឹងម៉ាស៊ីនដ៏តូចមួយដែលពាក់ត្រចៀក និងស្មាតហ្វូនរបស់អ្នក៕

Neuralink ដែលបានបង្កើតឡើងដោយ Muskជាឧបករណ៍ដែលនឹងត្រូវប្រើសម្រាប់ការស្វែងរកការជម្រុញការចងចាំដល់មនុស្សទាំងឡាយឬជួយជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាលអ្នកជម្ងឺមហារីកអ្នកឬអ្នកដទៃដែលមានពិការភាពខួរក្បាលពីកំណើត៕ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top