អន្តរជាតិ

យ៉ាងហោចណាស់ មនុស្ស ២២៧នាក់ស្លាប់ ដោយសារគ្រោះទឹកជំនន់ មូសុង វាយប្រហារតំបន់អាស៊ីអាគ្នេយ៍

ស៊ីអិនអិន៖ យ៉ាងហោចណាស់មាន មនុស្ស ២២៧ នាក់បានស្លាប់ដោយសារ តែទឹកជំនន់ បានបំផ្លិចបំផ្លាញ តំបន់អាស៊ីអាគ្នេយ៍ កាលពីចុងសប្តាហ៍មុន នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ទឹកជំនន់ និងការរអិលបាក់ដីដែល បណ្តាលមកពីភ្លៀងមូសុង បានវាយប្រហារប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដេស ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅក្នុងប្រទេសនីមួយៗ យ៉ាងធ្ងន់ធ្ងរ។

រដ្ឋភាគអាគ្នេយ៍នៃរដ្ឋប៊ីហារ និងអាសាម ត្រូវបានវាយប្រហារយ៉ាងខ្លាំង។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៧នាក់នៅប៊ីហារ និង ១០នាក់ទៀតនៅអាសាម ដោយមានមនុស្សជាង ១០,៣លាននាក់រង ផលប៉ះពាល់៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top