អន្តរជាតិ

អាមេរិកធ្វើសេចក្តី សម្រេចចុងក្រោយមួយ អំពីតួកគី លើបញ្ជាទិញ S-400ពីរុស្សី

បរទេស:BBCចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដានេះ បានឲ្យដឹងថា ក្រោយរដ្ឋាភិបាល ទីក្រុងអង់ការ៉ា ចាប់ផ្តើមទទួលកញ្ចប់ សព្វាវុធS-400 ទីមួយពីប្រទេសរុស្សី រួចមកជាការឆ្លើយតបអាមេរិក បានធ្វើការសម្រេចចិត្តចុងក្រោយមួយ គឺការដកតួកគីចេញពីកម្មវិធីលក់ យន្តហោះF-35របស់ខ្លួនជាផ្លូវការ។

ជាមួយនឹងការប្រកាសនេះផងដែរ សហរដ្ឋអាមេរិកក៏ បាននិយាយបន្ថែមដដែលថា យន្តហោះ F-35 មិនអាចស្ថិតនៅក្នុងអង្គភាព តែមួយជាមួយប្រព័ន្ធប្រមូលព័ត៌មាន សម្ងាត់របស់រុស្ស៊ីដែលនឹងត្រូវបានប្រើ ដើម្បីស្រាវជ្រាវអំពី សមត្ថភាពទំនើបរបស់ខ្លួននោះឡើយ ។

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជួនប្រព័ន្ធ S-400កម្រិតខ្ពស់របស់ខ្លួន ទៅកាន់ប្រទេសតួកគីកាលពីសប្តាហ៍ មុនហើយខណៈ ដែលប្រទេសតួកគីនិងសហរដ្ឋអាមេរិក បានដើរតួជាសម្ព័ន្ធមិត្តណាតូយ៉ាងសំខាន់ ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ា ហាក់បីដូចជាបានងាកទៅបង្កើត ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីវិញ ក្នុងរយៈពេលចុងក្រោយនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top