Uncategorized

ប្រតិភូសភាពាណិជ្ជកម្ម ម៉ាឡេស៊ី និងវិនិយោគិន មកសិក្សាពីសក្តានុពល សេដ្ឋកិច្ច និងវិនិយោគ នៅកម្ពុជា

ភ្នំពេញ: នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកឧកញាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អមដំណើរ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នមួយចំនួន រួមមានសមាជិករដ្ឋសភា ផងដែរ បានទទួលជួប ប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី ដឹកដោយលោក Dato Seri Syed Hussien Alhabashee សមាជិក សភា ពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុម ប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP)។

ជំនួបនេះធ្វើឡើងនៅ ការិយាល័យរបស់លោក ទេសរដ្ឋមន្ត្រីផ្ទាល់នៅ ឯរាជធានីភ្នំពេញ ក្នុងគោលបំណង ពិភាក្សាដើម្បីស្វែងយល់អំពីសក្តានុពល សេដ្ឋកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជាលើគ្រប់វិស័យ ក្នុងនោះរួមមាន វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យអប់រំ និងវិស័យសំខាន់‌ៗផ្សេងៗទៀត។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ច នៅកម្ពុជាក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍។

លោកបន្តថា ៖ កម្ពុជាស្វាគមន៍ និងបើកទូលាយទទួល រាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធាន គ្រប់គ្រាន់ និងមានលក្ខណៈអំណោយ ផលទាំងភូមិសាស្រ្ត និង ស្ថេរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យ ណាមួយកើតឡើងចំពោះអ្នកវិនិយោគទុន នៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាចំណងដៃនៃការទំនាក់ទំនងដំបូង លោ សៃយិត ហូស្សេន អាល់ហាបាហ្ស៊ី Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និង ជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) បានផ្តល់អាហារូករណ៍ ដល់សិស្សនិស្សិតកម្ពុជាចំនួន ២ រូប ដើម្បីទៅសិក្សារវគ្គខ្លីនៅឯប្រទេសម៉ាឡេស៊ីរយ: ពេល ២ ឆ្នាំ លើមុខជំនាញសំខាន់មួយចំនួន ក្នុងនោះមានជម្រើស ផ្នែកជំនាញ ស្ថាបត្យកម្ម អគ្គិសនី ចុងភៅ កុំព្យូទ័រ កាត់ដេរ និង វិទ្យាសាស្រ្តកុំព្យូទ័រ ជាដើម។

ការចំណាយលើការសិក្សាខាងលើ រួមមានការស្នាក់នៅ ហូបចុក ធានារ៉ាប់រង វីសា និងថវិកាហោប៉ៅជាដើម គឺជាការរ៉ាប់រង ១០០ ភាគរយរបស់ MAIWP ៕

Facebook Comments

To Top