អន្តរជាតិ

អតីតចៅក្រម ជាន់ខ្ពស់របស់អាមេរិក John Paul Stevens ទទួលមរណភាពក្នុងវ័យ៩៩ឆ្នាំ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះថា អតីតចៅក្រមជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក លោក John Paul Stevens បានទទួលមរណភាព ក្នុងវ័យ៩៩ឆ្នាំ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក John Paul Stevens អតីតចៅក្រមជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ដែលបានបម្រើការងារពីឆ្នាំ១៩៧៥ដល់ឆ្នាំ២០១០ បានទទួលមរណភាព កាលពីថ្ងៃអង្គារ នៅអាយុ៩៩ឆ្នាំ ។

តាមឯកសាររបស់គេហទំព័រ Wikipedia បានសរសេរថា លោក John Paul Stevens (២០ មេសា១៩២០-១៦ កក្កដា ២០១៩) គឺជាមេធាវី និងជាអ្នកច្បាប់អាមេរិក ដែលបានបម្រើការជាចៅក្រមរង នៃតុលាការកំពូលរបស់ សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩៧៥រហូតដល់ ការចូលនិវត្តន៍របស់គាត់ នៅឆ្នាំ ២០១០ ។ នៅពេលគាត់ចូលនិវត្តន៍គាត់ គឺជាចៅក្រមចាស់បំផុតទី២ ក្នុងប្រវត្តិសាស្ត្រតុលាការ និងជាចៅក្រមដែលបម្រើការយូរបំផុតទី៣ ។ នៅពេលដែលលោកត្រូវបានតែងតាំង លោក Stevens ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយដ៏សំខាន់ម្នាក់ នៅពេលដែលលោកចូលនិវត្តន៍។ គាត់មានជីវិតយូរជាង គេបំផុតក្នុងចំណោមចៅក្រម ទាំង១១៤រូបនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top