អន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម លើថ្នាក់ដឹកនាំយោធា មីយ៉ានម៉ា ជុំវិញការបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្ម មន្ត្រីយោធាជាន់ខ្ពស់មីយ៉ានម៉ា ចំនួន៤រូប ពីបទរំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា បុគ្គលទាំង៤រូបនោះ ត្រូវតែទទួលខុសត្រូច ចំពោះការបំពានសិទ្ធិមនុស្ស ដែលរួមមានទាំងការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ក្នុងអំឡុងបោសសម្អាតពួក ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។

យោងទៅតាមរបាយការណ៍អង្គការ សហប្រជាជាតិមួយ បានឲ្យដឹងថា ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ជាញឹកញាប់បានជួបប្រទះការ ប្រហារជីវិតក្រៅប្រព័ន្ធតុលការ ការបាត់ខ្លួន និងការចាប់ ឃុំខ្លួនដោយបំពាន ការចាប់រំលោក អំពើហិង្សាផ្លូវភេទនិងទាសករផ្លូវភេទ និងការធ្វើទារុណកម្ម នៅក្នុងចំណោម ទម្រង់នៃការរើសអើសនិងការបៀតបៀន ផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top