ព័ត៌មានជាតិ

CDC អនុម័ត គម្រោង វិនិយោគ ចំនួន ៣ មានតម្លៃជាង ១១លាន ដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC ) បានអនុម័ត គម្រោង វិនិយោគ ចំនួន៣ ដែល មានតម្លៃ ប្រមាណជាង១១លាន ដុល្លា សហរដ្ឋអាមេរិក តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន។

យោងតាមគណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDC ) បានឲ្យដឹងនៅថ្ងៃទី១៨ កក្កដានេះថា វិញ្ញាបនប័ត្រដែល បានចុះបញ្ជីជាស្ថាពរ រួមមានក្រុមហ៊ុនដូចខាងក្រោមៈ

១. JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។

២. NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្ រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៧៨កន្លែង។

៣. “CHUNLEI GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២១កន្លែង៕

Facebook Comments

To Top