ព័ត៌មានជាតិ

Havas Socialyse បង្កើតឲ្យមានការជួបជុំរវាង Facebook, Google និង InMobi ជាលើកដំបូងនៅកម្ពុជា សម្រាប់សហគមន៍អាជីវកម្ម

ភ្នំពេញ ៖ ទីផ្សារឌីជីថល ដែលកំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៅកម្ពុជា បាននឹងកំពុងទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាក្រុមហ៊ុនអ៊ីនធឺណិតល្បីៗជាច្រើន នៅពាសពេញ សកលលោក ។ តាមរយៈតួលេខ នៃការប្រើប្រាស់ អ៊ីនធឺណិត ដែលមានរហូត ដល់ទៅជាង 75% ក្រុមហ៊ុន Havas Socialyse Cambodia ដែលជាក្រុមហ៊ុនផ្តល់ សេវាកម្មផ្នែកឌីជីថល ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា យល់ឃើញថា វាជាពេលវេលាដ៏ល្អត្រឹមត្រូវ និងសមស្របបំផុតដើម្បីរៀបចំសិក្ខាសាលាមួយ ដ៏មានសារសំខាន់ សម្រាប់សហគមន៍អាជីវកម្ម។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាញសកលទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួលឲ្យមានការជួបជុំគ្នារវាងក្រុមហ៊ុនអ៊ីនធឺណិតយក្សទាំង៣ នៅ កម្ពុជានាពេលនេះ។

លោក Benjamin Houghton ប្រធានក្រុមហ៊ុន Socialyse Cambodia បានថ្លែងថា៖ «ប្រជាជនកម្ពុជាចូលចិត្តប្រើប្រាស់ស្មាតហ្វូន ហើយពួកគេក៏ចូលចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ចំនួនប្រជាជនជាងពាក់កណ្តាលជាអ្នកប្រើប្រាស់សកម្ម ហើយវាជាប្រព័ន្ធផ្សព្វផ្សាយទី 1 សម្រាប់មនុស្សវ័យក្មេង។ ប្រជាជនកម្ពុជាក៏មានការបើកចំហយ៉ាងទូលំទូលាយចំពោះការធ្វើអន្តរកម្មជាមួយម៉ាក (Brand) ផងដែរ»។

លោកក៏បានបញ្ជាក់ទៀតថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា  ក្រុមហ៊ុនជាច្រើន នៅតែមិនទាន់បានដឹងឲ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នៅឡើយថាតើយុទ្ធសាស្ត្រ ឌីជីថល អាចជួយឲ្យអាជីវកម្ម របស់ពួកគេរីកចម្រើនយ៉ាងឆាប់រហ័យ បានយ៉ាងដូចម្តេច ។ ដោយសារតែ មូលហេតុនេះហើយ បានជាយើងសម្រេចចិត្ត រៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ នៅពេលដែលយើង បានទាក់ទងទៅកាន់ ដៃគូរបស់យើង ដែលមានដូចជាក្រុមហ៊ុន Facebook, Google និង InMobi ពួកគេទាំងអស់គ្នាបានឆ្លើយតប ដោយសេចក្តីរីករាយថា ពួកគេនឹងមកកាន់ប្រទេសកម្ពុជា»៕

Facebook Comments

To Top