សេដ្ឋកិច្ច & អចលនទ្រព្យ

ហ្សប ហៅស៍ តម្លៃសមរម្យ បញ្ចុះតម្លៃ 7% ហើយបានប័ណ្ណទឹកប្រាក់ $1,000 ទៀតពី ជីប ម៉ុង លែន!

ភ្នំពេញ៖ ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនា ផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី 20-21 ខែ កក្តដា ឆ្នាំ 2019 នេះ ជាមួយនឹងការបញ្ចុះតម្លៃ 7% ហើយអតិថិជនទាំងអស់ នឹងទទួលបានប័ណ្ណទឹកប្រាក់ $1,000 បន្ថែមទៀត។

គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ 2 ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថ បែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំង ម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវ ដែលមានភាព មមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមក រវាង ផ្លូវ 30 ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវ ចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវ វេងស្រេង ដែលសាកសមបំផុត សម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។

សម្រាប់ថ្ងៃកម្មវិធីផ្ទាល់ អតិថិជនមិនត្រឹមតែ ទទួលបានការបញ្ចុះតម្លៃ 7% ទេ ប៉ុន្តែអតិថិជន ក៏ទទួលបានប័ណ្ណទឹកប្រាក់ $1000 បន្ថែមទៀតសម្រាប់ទទួលបាន ការបញ្ចុះតម្លៃទ្វេដង។ ដូច្នេះសូមអតិថិជនកុំភ្លេច មកចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទូលបាន ការផ្តល់ជូនដ៏ពិសេសនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com

Facebook Comments

To Top