ព័ត៌មានជាតិ

មន្ទីរសុខាភិបាល រាជធានីភ្នំពេញ អំពាវនាវ ឲ្យផ្តល់អាសយដ្ឋាន កុមារឈឺគ្រុនឈាម ទៅគ្រូពេទ្យ

ភ្នំពេញ ៖ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអំពាវនាវ ឲ្យមាតាបិតា អាណាព្យាបាល ដែលមានកុមារឈឺគ្រុនឈាម ត្រូវប្រាប់អាសយដ្ឋាន កុមារស្នាក់នៅ មុនពេលឈឺទៅគ្រូពេទ្យ ដើម្បីកត់ត្រាឈ្មោះ ឲ្យបានច្បាស់លាស់ (ដូចជា ផ្ទះលេខ ផ្លូវលេខ ឈ្មោះភូមិ សង្កាត់ និងខណ្ឌ) ។

ជាមួយគ្នានេះ ប្រធានក្រុម ប្រធានភូមិ ឬមាតាបិតា កុមារឈឺគ្រុនឈាម ផ្តល់ព័ត័ម៌ាន និងអាសយដ្ឋានកុមារឈឺ ដល់ប្រធានមណ្ឌលសុខភាព ដែលស្ថិតនៅក្បែរផ្ទះបំផុត នៅពេលកុមារឈឺចេញ ពីមន្ទីរពេទ្យរដ្ឋ (១ ឬ ២ ថ្ងៃ) ៕

Facebook Comments

To Top