អន្តរជាតិ

ព្រះមហាក្សត្រថៃ ស្នើឱ្យគណៈរដ្ឋមន្រ្តីថ្មី ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជន ឱ្យបានល្អបំផុត

បរទេស៖ លោកនាយក រដ្ឋមន្ត្រីថៃ បា្រយុទ្ធ ចាន់ អូចា និងសមាជិកគណៈ រដ្ឋមន្រ្តីរបស់លោក បានស្បថចូលកាន់តំណែង នៅចំពោះព្រះភក្ត្រ របស់ព្រះមហាក្សត្រ នៅថ្ងៃអង្គារ។ ព្រះមហាក្សត្រទ្រង់ បានរាជានុញ្ញាតឱ្យមន្រ្តីចូលសវនាការ នៅសាល Amphorn Sathan Residentialឬ Ambara Villaនៅព្រះបរមរាជវាំង ដុសិត នៅទីក្រុងបាងកកនៅម៉ោង ៦ ល្ងាច។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីសម្រាប់ អាណត្តិទី ២ កាលពីថ្ងៃទី ១១ ខែមិថុនា បាននិយាយថា គណៈរដ្ឋមន្ត្រីមានសេចក្តីថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការ លើកទឹកចិត្តរបស់ព្រះមហាក្សត្រ។ ជាមួយគ្នានោះដែរ ព្រះមហាក្សត្របានស្នើសុំគណៈ រដ្ឋមន្ត្រីធ្វើការឱ្យប្រទេសនេះ ហើយប្រជាជន និងគណៈរដ្ឋមន្ត្រីទាំងអស់នឹង ធ្វើឱ្យបានល្អបំផុត ។

នៅក្នុងកិច្ចប្រជុំលើកដំបូងដែលបានគ្រោងទុកបន្ទាប់ពីពិធីនេះ សមាជិកគណៈរដ្ឋមន្រ្តីមក ពីគណបក្សចម្រុះចំនួន ១៩ បានពិភាក្សាអំពីរបៀបធ្វើការជាមួយគ្នា។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោករីករាយណាស់ដែល បានធ្វើការជាមួយពួកគេហើយបានស្វាគមន៍ពួកគេទាំងអស់គ្នា។ បញ្ហាផ្សេងទៀតដែលត្រូវពិភាក្សារួមមានការរៀបចំសម្រាប់ សេចក្តីថ្លែងការណ៍គោល នយោបាយរបស់រដ្ឋាភិបាលដែលត្រូវ ប្រកាសដល់សភា និងសេចក្តីព្រាងច្បាប់ថវិកា៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top