អន្តរជាតិ

កូរ៉េខាងត្បូងចោទ ប្រកាន់ជប៉ុនពីបទមាន គោលជំហរមិនច្បាស់លាស់ លើទណ្ឌកម្មកូរ៉េខាងជើង 

បរទេស៖ ចំណងមិត្តភាពរវាងសម្ពន្ធ មិត្តសហរដ្ឋអាមេរិក គឺប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានធ្លាក់ចុះកាន់តែខ្លាំង នៅថ្ងៃអង្គារនេះ ដោយទីក្រុងសេអ៊ូលបាន ចោទជាសំណួរលើការប្តេជ្ញា របស់ទីក្រុងតួក្យូ ចំពោះទណ្ឌកម្ម អង្គការសហប្រជាជាតិ ប្រឆាំងកូរ៉េខាងជើង ស្របពេលករណីច្បាប់កូរ៉េខាងត្បូង សម្លឹងធ្វើកំហឹងសម័យសង្គ្រាមចាស់ ឲ្យកាន់តែធ្ងន់ធ្ងរ។

ប្រធានទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់កូរ៉េខាងត្បូង លោក Suh Hoon បាននិយាយប្រាប់សមាជិកសភានៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នៅពេលថ្មីៗនេះ បានអនុញ្ញាតឲ្យនាវាដែលគេសង្ស័យធ្វើការផ្ទេរប្រេងឬ ក៏ផលិតផលធ្យូងថ្មខុសច្បាប់ ទៅឲ្យនាវាកូរ៉េខាងជើង ឲ្យធ្វើដំណើរចេញចូល ដែលជាការបំពាន ទៅនឹងទណ្ឌកម្មអង្គការ សហប្រជាជាតិ។

គួរបញ្ជាក់ថា នៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា សារធាតុហ្វ្លូរីតអ៊ីដ្រូសែន ដែលជាវត្ថុធាតុដើមមួយ ក្នុងចំណោមវត្ថុធាតុដើម៣មុខ ស្ថិតក្នុងការហាមឃាត់របស់ជប៉ុន ដែលអាចយកទៅប្រើប្រាស់ ក្នុងការផលិតអាវុធគីមី ត្រូវបានគេដឹកបញ្ជូនទៅប្រទេសកូរ៉េខាងជើង បន្ទាប់ពីនាំចេញទៅដល់ ប្រទេសកូរ៉េខាងត្បូង៕  ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top