អន្តរជាតិ

ប៉ាគីស្ថាន និងឥណ្ឌា ដកការរឹតបន្តឹងទាំង អស់ចេញ លើការហោះហើរ របស់ស៊ីវិល ក្រោយតានតឹងដោយ ការបាញ់ប្រហារ ៥ខែមុន

បរទេស៖ ប្រទេសប៉ាគីស្ថាន បានបើកដែនអាកាស របស់ខ្លួនសម្រាប់ជើង ហោះហើរស៊ីវិល ដែលត្រូវបានបង្ខំឱ្យហោះវៀង បន្ទាប់ពីការប្រយុទ្ធគ្នារ វាងក្រុង ញូដេលី និងរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ នៅតំបន់កាស្មៀរកាល ពីដើមឆ្នាំនេះ។ ចំណែកប្រទេសឥណ្ឌាបានរាយ ការណ៍ថា បានធ្វើដូចគ្នានេះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានចេញសេចក្តីថ្លែងការណ៍មួយជូនក្រុមអាកាសយានិក (NOTAM) បន្ទាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ ដែលបានបើកលំហអាកាសនៅប៉ាគីស្ថាន សម្រាប់ចរាចរណ៍ស៊ីវិលគ្រប់ប្រភេទ ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ។

ចំណែកប្រទេសឥណ្ឌាត្រូវបានរាយការណ៍ថា បានឆ្លើយតបវិជ្ជមានមកវិញ ដោយបន្តការហោះហើរភ្លាមៗពីការប្រកាសរបស់ប៉ាគីស្ថាន។

មន្ដ្រីជាន់ខ្ពស់មកពីអាជ្ញាធរអាកាសយានដ្ឋានឥណ្ឌា (AAI) បានបញ្ជាក់ថា “ក្រុមហ៊ុនអាកាសចរណ៍ទំនងជាបន្តហោះហើរធម្មតាឡើងវិញតាមរយៈដែនអាកាសប៉ាគីស្ថាន” ហើយបានប្រាប់សារព័ត៌មាន Economic Times ថា ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះត្រូវបានផ្តល់ព័ត៌មានឱ្យរួចហើយ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top