នយោបាយ

មេសហជីព ចាត់ទុកការព្រួយបារម្ភ ចំពោះការកើនឡើង នូវកូដកម្ម របស់GMAC មិនមែនជារឿងថ្មី

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីព ចលនាកម្មករកម្ពុជា បានចាត់ទុកការព្រួយបារម្ភ ចំពោះការកើនឡើង នូវកូដកម្មខុសច្បាប់ របស់សមាគមរាងចក្រ កាត់ដេរនៅកម្ពុជា (GMAC) មិនមែនជារឿងថ្មី ហើយលោកប្រាប់ឲ្យខាង GMAC គួរតែជំរុញឲ្យសមាជិករបស់ខ្លួន ឬនិយោជកអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវតាមស្ដង់ដារការងារ ជាពិសេសសហការជាមួយសហជីពពន្លឿន ការដោះស្រាយវិវាទការងារ ។

លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានលើកឡើងបែបនេះបន្ទាប់ពី សមាគមរាងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យសមាជិកជាង ៦០០ រោងចក្រ
សហគ្រាសបានសម្ដែងការ សោកស្តាយដែលនាពេលថ្មីៗនេះ មានការកើនឡើងនូវកូដកម្មខុស ច្បាប់នៅក្នុងវិស័យ កាត់ដេរសម្លៀក បំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលនាំឲ្យប៉ះពាល់លើបរិយាកាស វិនិយោគខណៈកម្ពុជា កំពុងប្រឈមនឹងការគំរាមកំហែង នៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAដោយសហភាពអឺរ៉ុប។

លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១៦កក្កដានេះថា “មិនមែនជារឿងថ្មីទេ ដែលGMACចេញសេចក្ដីថ្លែងការណ៍ ជុំវិញករណីកូដកម្មតវ៉ា របស់បងប្អូនកម្មករ សម្រាប់ខ្ញុំ សំខាន់ការទាមទាររបស់ពួកគាត់ ដោយសន្តិវិធី ដោយអហិង្សា មិនបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ឬក្រុមហ៊ុន ។ ដូច្នេះវាជារឿងមួយ ដែលGMAC គួរតែជំរុញឲ្យសមាជិក របស់ខ្លួនឬនិយោជកអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវតាមស្ដង់ដារការងារ ជាពិសេសជំរុញឲ្យសមាជិកខ្លួនបង្កើត ឱកាសនៃការទំនាក់ទំនងជិតស្និទ ជាមួយសហជីពកម្មករនិងពន្លឿន ការចរចាដែលជាយុទ្ធសាស្រ្តទប់ស្កាត់វិវាទការងារ” ៕

Facebook Comments

To Top