អន្តរជាតិ

ជិត២ទសវត្ស ហើយដែល Boeing ទើបទទួលបានកុងត្រាធំៗ ផលិតអាវុធឲ្យអាមេរិក

បរទេស:ជិតពីរទសវត្សមក ដែលក្រុមហ៊ុនBoeing បានបាត់បង់ទីផ្សារផលិតយន្តហោះចម្បាំង ផ្គត់ផ្គង់ទៅឲ្យរដ្ឋាភិបាល អាមេរិក គឺគិតចាប់តាំងពីពេល ដែលមន្ទីរបញ្ចកោណ បានប្រកាសឈ្មោះLockheed Martin គឺជាអ្នកដែលមានសិទ្ធចូលរួមក្នុងកម្មវិធី Joint Strike Fighter របស់ខ្លួនកាលពីឆ្នាំ២០០១។

កុងត្រានេះបានធានាថាក្រុមហ៊ុន Lockheed គឺជាក្រុមហ៊ុនតែមួយគត់ ដែលអាចផលិតយន្តហោះដែលក្រោយមកត្រូវបាន គេស្គាល់ថាជាយន្តហោះ F-35 ហើយបានប្រគល់ឱ្យ Lockheed នូវកម្មវិធីផលិតអាវុធជាច្រើនទៀត ដែលជឿជាក់ថាមានតម្លៃបំផុត នៅ លើ ពិភពលោក។

តែទោះបីជាយ៉ាងណាក្តីកាល ពីក្នុងឆ្នាំ២០១៨កន្លងមកក្រុមហ៊ុន Boeing បានផ្តួលគូប្រជែងជាច្រើន រួមទាំងLockheedផង ដើម្បីទទួលកិច្ចសន្យាមានតម្លៃ៨០៥លានដុល្លារ ដើម្បីផលិតយន្តហោះប្រភេទMQ-25A Stingray សម្រាប់យន្តហោះកងទ័ពជើងទឹកអាមេរិក។

ប៉ុន្មានខែក្រោយមកទៀតក្រុមហ៊ុនBoeing ស្ថិតក្នុងចំណោមអ្នកប្រកួតចុងក្រោយទាំងបី ក្នុងគម្រោងកងទ័ពសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍយន្តហោះជំនួសយន្តហោះគ្មានមនុស្សRQ-7 Shadow ដែលបច្ចុប្បន្នត្រូវបានបង្កើត ឡើងដោយTextron។

មួយខែក្រោយមកក្រុមហ៊ុន Boeing បានបង្ហាញគម្រោងមួយដើម្បីអភិវឌ្ឍ យន្តហោះគ្មានមនុស្សបើក “Wingman” ដែលហោះហើរជាមួយយន្ដហោះប្រយុទ្ធ របស់កងទ័ពអាកាសលើ បេសកកម្មប្រយុទ្ធនានា។

និងចុងក្រោយគឺមួយសប្តាហ៍ មុននេះក្រុមហ៊ុន Boeing បានទទួលកិច្ចសន្យាពី Pentagon ចំនួនទឹកប្រាក់៣៩០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់យន្ដហោះគ្មានមនុស្ស ចំនួន១៧៣គ្រឿងទៅសហរដ្ឋអាមេរិក និងកងទ័ពបរទេសផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top