អន្តរជាតិ

អាមេរិក កាត់ជំនួយមួយចំនួន ទៅឲ្យយូអិន នឹងធ្វើឲ្យស្ត្រី និងកុមារ ជាច្រើនរងទុក្ខ

វ៉ាស៊ិនតោន: CNNចេញផ្សាយ នៅថ្ងៃអង្គារទី១៦ ខែកក្កដានេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក Trump នឹងដកមូលនិធិ ពីអង្គការសហប្រជាជាតិមួយចំនួន ដែលផ្តោតសំខាន់ ទៅលើការថែទាំសុខភាព បន្តពូជនិងមាតា សម្រាប់ឆ្នាំទីបីជាប់ៗគ្នា ទោះបីអ្នករិះគន់និងសមាជិកសភា និយាយថា ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ស្ត្រីនិងកុមារ កាន់តែច្រើនឡើងក្តី។

លោក Michael Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើការអនុញ្ញាតិ ឱ្យមានការកាត់បន្ថយទឹកប្រាក់ចំនួន ប្រមាណជា៣២,៥លានដុល្លារ ទៅឱ្យទីភ្នាក់ងារសម្រាប់ប្រតិបត្តិការស្នូល របស់យូអិន ដែលទទួលបន្ទុកការងារ ជាច្រើនទាក់ទងនឹងអត្រា នៃការស្លាប់របស់ម្តាយបញ្ហាការរួមភេទ បញ្ហាស្ត្រីបញ្ហាការរៀបការ ជាមួយនឹងកុមារនិងអំពើហឹង្សាទាក់ទង នឹងយេនឌ័រនិងការបំពេញ តម្រូវការផែនការគ្រួសារផងដែរ។

សេចក្តីសម្រេចរបស់ Pompeo ក៏បានបដិសេធមិនផ្តល់មូលនិធិប្រជាជន នៃយូអិនដែលត្រូវបានគេស្គាល់ថាUNFPA ជាមូលនិធិអាមេរិក សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជាបន្ទាន់នៅតាមតំបន់នានា ដូចជាវ៉េណេស៊ុយអេឡា និងស៊ីរី ជាដើមហើយកញ្ចប់ថវិកា គាំទ្រដល់៣៦លានដុល្លារ គឺស្ថិតនៅក្នុងរដ្ឋាភិបាល កាលពីមុនរបស់អាមេរិក៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top