តេជោសែន កសាងកម្ពុជា ឱ្យក្លាយជាប្រទេសស្វីស ក្នុងអាស៊ី

ភ្នំពេញ៖ ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិតិ្តយស សូមដកស្រង់កម្រងឯកសារ “ដំណើរស្វែងរកសន្តិភាព នៅកម្ពុជា ” របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ ត្រង់ជំពូកទី១៥ ដែលបង្ហាញឱ្យឃើញនូវភាពប៉ិនប្រសព្វ ច្នៃប្រឌិត ប្រែក្លាយពីទំនាក់ទំនងពឹងផ្អែក តែបរទេសមហាអំណាចមួយៗ មកពង្រីកទំនាក់ទំនងអន្តរជាតិ កាន់តែខ្លាំងក្លា ដែលកូនខ្មែរ ត្រូវស្វែងយល់បន្ថែម។ (រូបភាពFB: Samdech Techo Hun Sen) តើកម្ពុជា ត្រូវប្រកាន់ឥរិយាបថ ដូចម្តេច? ការប្រឈមមុខដាក់គ្នា ការប្រកួតប្រជែងគ្នាលើផ្នែកនយោបាយ សេដ្ឋកិច្ច និង យោធា បានផ្តល់នូវទិដ្ឋភាពនយោបាយអន្តរជាតិមួយថ្មី សំរាប់ប្រទេសក្នុងតំបន់ដែល ក្នុងអតីតកាល ធ្លាប់រស់នៅ ក្នុងបរិបទសង្គ្រាមត្រជាក់។ ឥឡូវយើងបានឆ្លងដល់សម័យ គ្មានប្លែកមនោគមវិជ្ជា តែបញ្ហាប្រទាញប្រទង់នៅតែមាន។ សហរដ្ឋអាមេរិកនៅដើរតួដដែល តែចិនបានចេញមុខដើរតួជំនួសសហព័ន្ធរុស្សីដែលអវត្តមាន ។ ស្ថានភាពថ្មីបានធ្វើឱ្យប្រទេសខ្លះផ្លាស់ប្តូរឥរិយាបថ ផ្លាស់ប្តូរដៃគូរ។ ចំពោះកម្ពុជាវិញ ចំណោទក៏ចោទសួរដែរថា តើកម្ពុជាត្រូវប្រកាន់ឥរិយាបថ ដូចម្តេចក្នុងការវិវត្តនយោបាយ ថ្មីនៅចំពោះមុខក្រុម ប្រទេសទាំងពីរ ដែលកំពុងតែប្រឈមមុខសង្រិតដាក់គ្នា? តើកម្ពុជាត្រូវធ្វើដូចម្តេច … Continue reading តេជោសែន កសាងកម្ពុជា ឱ្យក្លាយជាប្រទេសស្វីស ក្នុងអាស៊ី