ជីវប្រវត្តិឥស្សរជន

តេជោសែន កសាងកម្ពុជា ឱ្យក្លាយជាប្រទេសស្វីស ក្នុងអាស៊ី

ភ្នំពេញ៖ ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិតិ្តយស សូមដកស្រង់កម្រងឯកសារ “ដំណើរស្វែងរកសន្តិភាព នៅកម្ពុជា ” របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ ត្រង់ជំពូកទី១៥ ដែលបង្ហាញឱ្យឃើញនូវភាពប៉ិនប្រសព្វ ច្នៃប្រឌិត ប្រែក្លាយពីទំនាក់ទំនងពឹងផ្អែក តែបរទេសមហាអំណាចមួយៗ មកពង្រីកទំនាក់ទំនងអន្តរជាតិ កាន់តែខ្លាំងក្លា ដែលកូនខ្មែរ ត្រូវស្វែងយល់បន្ថែម។

(រូបភាពFB: Samdech Techo Hun Sen)

តើកម្ពុជា ត្រូវប្រកាន់ឥរិយាបថ ដូចម្តេច?

ការប្រឈមមុខដាក់គ្នា ការប្រកួតប្រជែងគ្នាលើផ្នែកនយោបាយ សេដ្ឋកិច្ច និង យោធា បានផ្តល់នូវទិដ្ឋភាពនយោបាយអន្តរជាតិមួយថ្មី សំរាប់ប្រទេសក្នុងតំបន់ដែល ក្នុងអតីតកាល ធ្លាប់រស់នៅ ក្នុងបរិបទសង្គ្រាមត្រជាក់។ ឥឡូវយើងបានឆ្លងដល់សម័យ គ្មានប្លែកមនោគមវិជ្ជា តែបញ្ហាប្រទាញប្រទង់នៅតែមាន។ សហរដ្ឋអាមេរិកនៅដើរតួដដែល តែចិនបានចេញមុខដើរតួជំនួសសហព័ន្ធរុស្សីដែលអវត្តមាន ។

ស្ថានភាពថ្មីបានធ្វើឱ្យប្រទេសខ្លះផ្លាស់ប្តូរឥរិយាបថ ផ្លាស់ប្តូរដៃគូរ។ ចំពោះកម្ពុជាវិញ ចំណោទក៏ចោទសួរដែរថា តើកម្ពុជាត្រូវប្រកាន់ឥរិយាបថ ដូចម្តេចក្នុងការវិវត្តនយោបាយ ថ្មីនៅចំពោះមុខក្រុម ប្រទេសទាំងពីរ ដែលកំពុងតែប្រឈមមុខសង្រិតដាក់គ្នា? តើកម្ពុជាត្រូវធ្វើដូចម្តេច ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដីទទួលបាននូវសន្តិភាព ដែលមានប្រសិទ្ធភាពជាអចិន្ត្រៃយ៍ ហើយអាចអភិវឌ្ឍន៍ មានភាពសុខដុម រមនាក្នុងសង្គមជាតិជាអចិន្ត្រៃយ៍ទៅអនាគត?

ភូមិសាស្ត្រនយោបាយកម្ពុជា

បើយោងទៅតាមស្ថានភាពភូមិសាស្ត្រ យើងអាចកំណត់បានថាប្រទេសកម្ពុជា ស្ថិតនៅកណ្តាលតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាជាតំបន់ឆ្លងកាត់ពីតំបន់ភូមិភាគខាងត្បូង ឡើងទៅប្រទេសចិន ដែលត្រូវកាត់តាមប្រទេសថៃ កម្ពុជា និងវៀតណាម នៅសម័យសង្គ្រាមត្រជាក់ កម្ពុជាជាប្រទេសទ្រនាប់លោកសេរី និងកុម្មុយនីស។ ដូច្នេះហើយបានជានយោបាយអាមេរិក មិនដែលឱ្យតម្លៃទៅលើភូមិសាស្ត្រនេះឡើយ។
កម្ពុជា គ្រាន់តែជាប្រទេសបន្ទាប់បន្សំមិនសំខាន់។ ទស្សនៈនយោបាយនេះ បានកំណត់ទិសដៅនយោបាយអាមេរិកមិន ឱ្យគិតគូរអំពីការអភិវឌ្ឍផ្ទៃក្នុង ឬមួយក៏ការពារ
ប្រយោជន៍របស់ប្រទេសកម្ពុជា។

ប៉ុន្តែចំពោះប្រទេសចិនវិញ កម្ពុជាជាទឹកដីមួយដែលមានសារៈសំខាន់ មានសក្តានុពលខ្លាំងក្លាខ្ពស់ អាចផ្តល់ផលប្រយោជន៍ជាច្រើន ដល់នយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ចិន។ កម្ពុជាបានក្លាយជាចំណុចយុទ្ធសាស្ត្រនយោបាយចិន នៅក្នុងទសវត្ស៥០ ជាពិសេសក្រោយសង្គ្រាមកូរ៉េ (១៩៥០-៥៣)។ ប្រទេសចិនត្រូវការជាចាំបាច់ វាយបំបែកការហ៊ុព័ទ្ធរបស់សហរដ្ឋអាមេរិក។ ដូចនេះចិនត្រូវតែរកដៃគូរ និងមូលដ្ឋាន នៅក្នុងអាស៊ីអាគ្នេយ៍។ ហើយកន្លែងដែលចិនសង្ឃឹមថាអាចនិងអនុវត្តយុទ្ធសាស្ត្រនេះ បាន គឺប្រទេសកម្ពុជាតែម្តង បន្ទាប់ពីបរាជ័យនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៧៥ និងនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៦៥។ នយោបាយ និងយុទ្ធសាស្ត្រចិនដដែលនេះត្រូវបរាជ័យ ម្តងទៀតនៅកម្ពុជា ក្នុងសម័យខ្មែរក្រហម ប៉ុល ពត កម្ពុជាប្រជាធិបតេយ្យដែលខ្លួនបានគាំទ្រ។

បរិបទនយោបាយ ត្រូវបានផ្លាស់ប្តូរនៅប្រទេសចិន ក្រោយដែលលោកប្រធាន «ម៉ៅសេទុង» បានធ្វើមរណកាល ក្នុងឆ្នាំ១៩៧៦។ បរិបទថ្មីក្នុងសម័យលោក «តេងស៊ាវ ពីង» ក៏បានចាប់ធ្វើកំណែទម្រង់ជាច្រើន ។ ប៉ុន្តែនយោបាយ និងយុទ្ធសាស្រ្តរបស់ចិនដែលសម្លឹងមើលមកតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៅតែដដែលឥតមានការផ្លាស់ប្តូរ ហើយកម្ពុជា ក៏នៅតែស្ថិតក្នុងចំណុច យុទ្ធសាស្ត្ររបស់ចិនដដែល ។ ដូចនេះចិនត្រូវតែមានជំហរ មានវត្តមាននៅកម្ពុជាកណ្តាលប្រទេសជាសមាជិកសហគមន៍អាស៊ាន។

ដោយយល់នូវស្ថានភាព អំណោយផលដ៏កម្រមាន ក្នុងគោលដៅសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកកម្ពុជា និងការសម្រេចតេជោ ហ៊ុន សែន ប្រមុខភិបាលកម្ពុជា បានចាប់ដៃប្រទេសចិន ដែលពេលនោះជាដៃគូស្មើគ្នា ។

នយោបាយឈ្លាសវៃ និងគោលការណ៍នយោបាយច្បាស់លាស់ គណបក្សប្រជាជនកម្ពុជា បានបន្តរហូតមកដល់សព្វថ្ងៃ ដែលជំរុញឱ្យនយោបាយការបរទេសកម្ពុជា មានជោគជ័យ មានប្រសិទ្ធភាពរឹងមាំក្នុងការរកផលប្រយោជន៍បម្រើជូនប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ។

នយោបាយការបរទេស ដែលមានទស្សនៈនិងចក្ខុវិស័យច្បាស់លាសវែងឆ្ងាយ និងល្អប្រសើរ មានប្រសិទ្ធភាពដែលគេពុំអាចប៉ាន់ស្មានពីមុន ត្រូវបានអនុវត្តជាហូរហែរ
បន្តបន្ទាប់មក ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

(រូបភាពFB: Samdech Techo Hun Sen)

នយោបាយការបទេសសម័យសម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន លោកជាមូលដ្ឋានមួយដ៏រឹងមាំរបស់នយោបាយការបរទេស កម្ពុជា តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន ។

ការវិវត្តនៃនយោបាយការបរទេសរបស់សម្តេច ក្នុងការស្វែងរកសន្តិភាព ឯកភាព ជាតិ និងការអភិវឌ្ឍ ក្នុងពិភពលោកមួយ ដែលកំពុងផ្លាស់ប្តូរដៃគូរយ៉ាងងាយស្រួល មានលក្ខណៈរលូនបោះជំហានដំណាក់កាលមួយ ទៅដំណាក់កាលមួយ មានទិសដៅច្បាស់លាស់ ប្រកបដោយជោគជ័យយ៉ាងត្រកាលអស្ចារ្យ ដែលពុំធ្លាប់មានក្នុងសម័យកាលមុនៗ បស្ចិមប្រទេសដែលពុំសូវឱ្យតម្លៃមកលើសម្តេច បែរជាងាកមករកសម្តេច
ហើយចាត់ទុកលោកជាដៃគូរចាំបាច់មួយរូបក្នុងតំបន់ ។

ការវិវត្តនយោបាយការបរទេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានដូចជា៖

១-សម្ដេចបានជោគជ័យយ៉ាងអង់អាច ក្នុងការទប់ស្កាត់នឹងក្រុមត្រីភាគី ធ្វើឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់សាធារណរដ្ឋកម្ពុជាប្រជាមានិត

២-ជាគជ័យ ដែលបានជំរុញឱ្យព្រះករុណាព្រះ ៖ រោមបានចាត់ទុកសម្រេចជាដៃគូរនយោបាយចាំបាច់ ដែលត្រូវតែអង្គុយចរចារជាមួយ ដើម្បីស្វែងរកសន្តិភាព វែងពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា

៣-ក្នុងកិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១) សម្តេចតេជោ ហ៊ុន សែន បានអូសទាញពន្យល់ឱ្យសហគមន៍អន្តរជាតិដើរតាមការទាមទាររបស់សម្ដេច (កម្ពុជាប្រជាមានិត)

៤-ជោគជ័យក្នុងការធ្វើឱ្យមានសន្តិសុខ និងសន្តិភាពនៅកម្ពុជា ដោយអនុវត្តនូវគោលជំហរនយោបាយ «ឈ្នះ-ឈ្នះ» ដែលនាំឱ្យក្រមខ្មែរក្រហមទាំងប៉ុន្មានធ្វើសមាហរ
ណកម្មក្នុងសង្គមជាតិ (១៩៩៦-១៩៩៨) ក្រោមការអបអរសាទរអំពីសំណាក់មហាអំណាច និងប្រទេសផ្សេងៗដែលពាក់ព័ន្ធ

៥-ក្រោយពេលដែលមានការផ្ទុះអាវុធនៅថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ សម្តេច បានធ្វើឱ្យមហាអំណាច និងប្រទេសផ្សេងៗ យល់អំពីវិធានការចាំបាច់ដែលត្រូវតែដោះស្រាយ ដើម្បីអាយុជីវិតជោគវាសនារបស់កម្ពុជា។

៦-ក្នុងឆ្នាំ១៩៩៨ នៅពេលដែលសម្តេចបានទទួលជោគជ័យក្នុងការបោះឆ្នោតជាសាកល លោកមានឱកាសនឹងរៀបចំស្ថាបនាមូលដ្ឋានមួយថ្មីសម្រាប់នយោបាយ
បរទេស ដើម្បីកសាងស្ថាបនាកម្ពុជា និងបង្កើតឱ្យមានតុល្យភាពនយោបាយចេញពីប្រទេសវៀតណាម, ទៅរកប្រទេសចិនប្រជាមានិត, ជប៉ុន, កូរ៉េខាងត្បូង, និងសហ
រុស្សីជាដើម។ល។

៧-ក្នុងបញ្ហាកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន ក្នុងនាមផលប្រយោជន៍កម្ពុជា បានហ៊ានសម្រេចចិត្តផ្ទុយនឹងមនោសញ្ចេតនា ព្រះបាទនរោត្តមសីហនុ

៨-ក្នុងរយៈពេលដែលប្រទេសសៀមធ្វើសង្គ្រាម បើកការវាយប្រហារមកលើប្រាសាទព្រះវិហារខ្មែរ និង ទឹកដីកម្ពុជា តាមតំបន់ព្រំដែនកម្ពុជា- ថៃ (២០០៨-២០១១)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើត និងអនុវត្តនយោបាយការបរទេសមួយទន់ភ្លន់ ឈរនៅលើមូលដ្ឋានគតិយុត្តិ សន្តិភាព និងសហប្រតិបត្តិការដែល
មានប្រសិទ្ធភាពជាអចិន្ត្រៃយ៍ ដើម្បីទប់ទល់នឹងសត្រូវ។ កម្ពុជាតាមរយៈសម្តេច បានទទួលនូវជោគជ័យ យ៉ាងត្រចះត្រចង់ ទាំងលើសមរភូមិយោធា សមរភូមិការទូត (ក្រុម
សន្តិសុខអង្គការសហប្រជាជាតិ យូណេស្កូ) និងក្នុងសមរភូមិច្បាប់ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ និងមតិទូទៅរបស់សហគមន៍អន្តរជាតិ ។ល។ល។

នយោបាយការបរទេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានលក្ខណខុសអំពីនយោបាយការបរទេសសម័យមុន ដែលផ្តេកផ្តួលទំាងស្រុង ទៅលើបរទេសតែមួយ ដូចជាប្រទេសបារាំង ចិន សហរដ្ឋអាមេរិក និងវៀតណាមជាដើម ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសរណប ។

នយោបាយការបរទេសរបស់ខ្មែរ គឺស្វែងរកដៃគូអភិវឌ្ឍន៍ឱ្យបានច្រើន សង់ស្តារស្ថាបនា កសាងប្រទេសកម្ពុជាពីភក់ជ្រៅ គ្រោះមហន្តរាយឱ្យក្លាយជាអរិយប្រទេស បានរីកចម្រើនដើរទាន់ប្រទេសអភិវឌ្ឍន៍នានា។ កម្ពុជាមិនមែនជាប្រទេសរណបបរទេសទេ តែកម្ពុជាជាប្រទេសដៃគូរដែលឈរលើភាពស្មើគ្នាជាមួយនឹងប្រទេសតូចធំ។

បច្ចុប្បន្ននេះ នយោបាយការបរទេសរបស់កម្ពុជា កំពុងតែផ្តល់នូវផ្លែផ្កាជាបណ្តើរៗដល់សង្គមជាតិខ្មែរ។ ក្នុងអនាគតយ៉ាងខ្លីយើងនឹងអាចយល់ឃើញថានយោបាយរបស់
ខ្មែរពិតជាត្រឹមត្រូវល្អប្រសើរឥតខ្ចោះសំរាប់កម្ពុជា ។

(រូបភាពUN)

កសាងកម្ពុជាឱ្យក្លាយទៅជាប្រទេស “ស្វីស (Suisse) ក្នុងអាស៊ី

នយោបាយការបទេសខ្មែរនឹងនាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព និងការអភិវឌ្ឍរីកចម្រើន ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជា “ប្រទេសស្វីស” មួយ (Suisse) នៅក្នុងតំបន់អាស៊ី ។្ប្រទេសស្វីសនៅអឺរ៉ុប ជាប្រទេសមួយស្ថិតនៅកណ្តាលប្រទេសមហាអំណាច ជាច្រើនដែលមានប្រជាពលរដ្ឋចម្រុះសាសន៍ គឺ បារាំង អាល្លឺម៉ង់ និង អ៊ីតាលី
។ ឯធនធានឬសក្តានុពលធំរបស់ប្រទេសនេះ ស្ថិតនៅលើធនាគារ ឬទៅលើ «លុយ» ដែលមានបច្ចេកទេសខ្ពស់ដែលធ្វើឱ្យប្រទេសតូចធំ អ្នកនយោបាយ និងអ្នកជំនួញជិតឆ្ងាយសឹងតែគ្រប់ប្រទេសក្នុងពិភពលោក មានទំនុកចិត្តយកប្រាក់ មកផ្ញើជាហូរហែរ។ ប្រទេសស្វីស បានក្លាយទៅជាមូលដ្ឋានធំ ក្នុងពិភពលោក ក្នុងផ្នែកហិរញ្ញវត្ថុ។

កត្តាចម្បងទាំងនេះ ធ្វើឱ្យប្រទេសស្វីសគេចជៀសផុតពីសង្គ្រាមលោកលើកទី១ និងលើកទី២។ ពីព្រោះមហាអំណាចទាំងឡាយយល់ឃើញថា ប្រទេសស្វីសមាន សារៈសំខាន់ មានអត្ថប្រយោជន៍សម្រាប់គេ គឺជាប្រទេសរក្សាទុកលុយឱ្យគេ ។

ក្នុងន័យនេះ នយោបាយបច្ចុប្បន្នរបស់សម្តេចតេជោ ហ៊ុន សែន ក៏បោះជំហាន ដើរតម្រង់ទៅរកទិសនេះដែរ ដោយឈរលើមូលដ្ឋានសុខសន្តិភាព ស្ថិភាពនយោបាយ ដោយចាប់យកគ្រប់ប្រទេសជាដៃគូរជាមិត្ត ធ្វើសហប្រតិបត្តិការរួមគ្នា សម្រាប់កសាងសន្តិសុខ និងសន្តិភាពក្នុងតំបន់។

ខុសពីនយោបាយក្នុងអតីតកាល ដែលរត់ទៅរកបរទេស ផ្ដេកផ្ដួលទៅលើមហាអំណាច នយោបាយរបស់សម្តេច បានបង្ហាញទាក់ទង ឱ្យប្រទេសមហាអំណាចជិតឆ្ងាយយល់ដឹង និងចាត់ទុកប្រទេសកម្ពុជាជាទឹកដីទីតាំងសំខាន់ ដែលមិនអាចមិនយកមកគិតពិចារណាដាក់ក្នុងនយោបាយសេដ្ឋកិច្ច និងយុទ្ធសាស្រ្តរបស់ខ្លួនឡើ ។ ឥឡូវនេះមហាអំណាចនិងប្រទេសមួយចំនួនយល់ឃើញថា ខ្លួនអាចមកវិនិយោគដាក់ទុនមានផលចំណេញ មានផលប្រយោជន៍នៅកម្ពុជា។

ផលប្រយោជន៍នៅកម្ពុជា ដែលប្រទេសទាំងនោះ អាចរកចំណេញបានមានដូច និងជាទេសចរណ៍, (កម្ពុជាជាមជ្ឈមណ្ឌលវប្បធម៌ធំជាងគេនៅអាស៊ី) ប្រេងកាតកសិកម្ម ជាដើម ។ផលប្រយោជន៍ទាំងនេះហើយ ដែលអាចជំរុញឱ្យមហាអំណាច និងប្រទេសតូចធំទាំងនោះត្រូវតែរក្សាទឹកដីកម្ពុជាឱ្យមានសន្តិភាព និងការចម្រុងចម្រើន ។ នេះជានយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យបរទេសត្រូវការ កម្ពុជាជាដៃគូរចាំបាច់។

ពេលនោះហើយកម្ពុជា នឹងក្លាយទៅជាប្រទេសស្វីស នៅអាស៊ី ប្រទេសនីមួយៗ ដែលបានផលប្រយោជន៍ពីប្រទេសកម្ពុជា និងការពារថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន។
ដូចនេះចលនាប្រទះសារាយ និងសង្គ្រាមមិនអាចកើតមាននៅកម្ពុជាឡើយ នយោបាយក្រឡេកមើលទៅទិសខាងជើង Look North Policy
ក្នុងចក្ខុវិស័យនយោបាយ កសាងកម្ពុជា ឱ្យក្លាយទៅជាប្រទេសស្វីស ក្នុងអាស៊ីនេះ សម្តេចបានប្រមើលមើលឃើញរួចមកហើយ នូវដៃគូរជាចាំបាច់សម្រាប់កម្ពុជា ។

ដៃគូរចាំបាច់ជាគោលទាំងនោះមាន សហរដ្ឋអាមេរិក ចិនប្រជាមានិត ជាប៉ុន កូរ៉េខាងត្បូង និង សហព័ន្ធរុស្ស៊ី។ ទស្សនៈនេះ មិនមែនមានន័យថាកម្ពុជា មិនយកចិត្តទុកដាក់នឹងអាសាន និងប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកដែរ ។

នយោបាយកម្ពុជាត្រូវក្រឡេកមើលទៅទិសខាងជើង ដែលប្រទេសទាំងនោះ សឹងជាមហាអំណាចសេដ្ឋកិច្ចយោធាក្នុងតំបន់នៅជិតជាប់កម្ពុជា ។ នយោបាយនេះ យើងប្រសិទ្ធនាមថា Look North Policy ឬការកកមើលទៅទិសខាងជើង។

សហរដ្ឋអាមេរិក

ជាមហាអំណាចដែលមានលទ្ធភាពច្រើនក្នុងការជួយកម្ពុជា ជាពិសេសចំពោះមុខគឺការបណ្តុះបណ្តាលធនធានមនុស្ស និងរក្សាស្ថិរភាពនយោបាយក្នុងតំបន់ ទោះបីជាប្រទេសនេះកំពុងតែប្រឈមជាមួយនឹងប្រទេសចិនប្រជាមានិតក៏ដោយ ។ ក្នុងន័យជាផលរបស់ខ្លួន សហរដ្ឋអាមេរិកត្រូវតែជួយពង្រឹងស្ថិរភាពនយោបាយ, សន្តិភាព និងអភិវឌ្ឍនៅកម្ពុជា។

(រូបភាពFB: Samdech Techo Hun Sen)

ប្រទេសចិនប្រជាមានិត

ជាមហាអំណាចតែមួយគត់ ក្នុងពេលបច្ចុប្បន្នដែលជួយនិងវិយោគ យ៉ាងច្រើននៅកម្ពុជា។ ពីព្រោះចិនយល់ឃើញថា ប្រទេសកម្ពុជាជាទឹកដីសំខាន់សម្រាប់ចិនក្នុងការឈរជើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ កម្ពុជាមានទ្រព្យសម្បត្តិធនធាន យ៉ាងស្តុកស្តម្ភទាំងលើដីទាំងក្រោមដី ដែលមិនទាន់មានប្រទេសណាមួយ បានមកវិនិយោគនៅឡើយ។ ផលប្រយោជន៍ចិន នៅកម្ពុជាមានច្រើន ដូចនេះចិនត្រូវតែថែរក្សា
ការពារកម្ពុជាឱ្យមានស្ថិរភាពនយោបាយ មានសន្តិសុខ សន្តិភាព និងអភិវឌ្ឍដែរ ។ ខ្មែរ និងចិនតែងតែប្រកាសថាប្រទេសទាំងពីរជាដៃគូនយោបាយ យុទ្ធសាស្ត្រសេដ្ឋកិច្ច និងអភិឌ្ឍ។

(រូបភាពFB: Samdech Techo Hun Sen)

ប្រទេសជប៉ុន

ជប៉ុនបានជួយកសាងប្រទេសកម្ពុជា ជាងពីរទសវត្សរ៍មកហើយ។ ប៉ុន្តែជប៉ុនមិនបានវិនិយោគអ្វីធំដុំឡើយ ពីព្រោះជប៉ុនបានវិនិយោគជាច្រើនហើយនៅតាមប្រទេស ដែលមានប្រជាជនច្រើន ក្នុងតំបន់មាន ដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងឡេស៊ីជាដើម ។ ទោះបីជាដូច្នេះក៏ដោយ ក៏ជប៉ុនយល់ឃើញថា កម្ពុជាជាប្រទេសសំខាន់ ក្នុងផ្នែកមួយនៃសេដ្ឋកិច្ចរបស់ខ្លួនដែរ ពីព្រោះកម្ពុជា ជាប្រទេសទ្រនាប់កណ្តាល ក្នុងផ្លូវបង្ហូរទំនិញជប៉ុនក្នុងតំបន់ ។ ផ្លូវ ស្ពាន ជាជំនួយដែលផ្តល់ដល់កម្ពុជា ពី៣ សសៃឈាមសេដ្ឋកិច្ចជប៉ុនមួយផ្នែកក្នុងតំបន់។

(រូបភាពក្រសួងការបរទេសជប៉ុន)

កូរ៉េខាងត្បូង

ចំពោះប្រទេសកូរ៉េខាងត្បូងវិញ ការវិនិយោគផ្សេងៗ នៅកម្ពុជាមានខ្នាតតូចជាង នៅប្រទេសចិន ។ ប៉ុន្តែកូរ៉េខាងត្បូងត្រូវការទឹកដីកម្ពុជាមកធ្វើជាមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនដែរ ពីព្រោះកូរ៉េខាងត្បូងមានការពិបាកច្រើននិងវិនិយោគនៅវៀតណាម ឥណ្ឌូនេស៊ីនិងថៃ ដែលមានលក្ខណៈចង្អៀត មានគូរប្រជែងច្រើន ។ គឺមានតែនៅកម្ពុជាទេដែលពុំទាន់មានគូរប្រជែងធំៗ ។ ក្នុងបរិបទនេះ ប្រទេសកូរ៉េខាងត្បូងអាចជាដៃគូរមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ធនធានមនុស្ស និងបច្ចេកវិជ្ជាឱ្យកម្ពុជារីកចម្រើនទាន់ប្រទេសកំពុងអភិវឌ្ឍនានា។ ឯកម្ពុជានឹងក្លាយជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់ក្នុងការចែកចាយ
ផលិតផលក្នុងតំបន់អាស៊ាន។

(រូបភាពុអង្គភាពប្រតិកម្មរហ័ស)

សហព័ន្ធរុស្សី

ក្នុងការពង្រឹងភាពជាដៃគូររបស់កម្ពុជា យើងមិនត្រូវបំភ្លេចសហព័ន្ធរុស្សី ។ សហព័ន្ធរុស្សីជាមហាអំណាច មានសក្តានុពលមិនចាញ់សហរដ្ឋអាមេរិកទេ ទោះបីមិនមែនជាមហាអំណាចសេដ្ឋកិច្ច ដូចសហរដ្ឋអាមេរិកក៏ដោយ។ រុស្សីជាមហាអំណាចយោធា។ បច្ចុប្បន្នយើងកត់សំគាល់ឃើញថា មហាអំណាចនេះនៅទ្រឹងសៀមមិនអើពើក្នុងការ ដណ្តើមលាតសន្ធឹងឥទ្ធិពលរបស់ខ្លួននៅអាស៊ីទេ។ តែឥរិយាបថនេះ មិនមែនមាន
ន័យថាសហព័ន្ធរុស្ស៊ីគ្មានមហិច្ឆតានៅក្នុងតំបន់នោះឡើយ។ តែនេះជាគោលនយោបាយរបស់រុស្សីដែលទុកឱ្យសហរដ្ឋអាមេរិក និងចិនប្រឈមមុខដាក់គ្នា ហើយរុស្សីជា «អ្នកទី៣» ដែលចាំប្រមូលយកផលចំណេញជាក្រោយ។ សហព័ន្ធរុស្ស៊ីមានចំណុចច្រើនណាស់ដែលអាចវិនិយោគយកចំណេញបានផលប្រយោជន៍ពីកម្ពុជា ។

ឯកម្ពុជាវិញ អាចទទួលបានពីសហព័ន្ធរុស្ស៊ីនូវការអភិវឌ្ឍគ្រប់វិស័យ សេដ្ឋកិច្ច,ពាណិជ្ជកម្ម, បច្ចេកវិជ្ជា និងជាពិសេសការរក្សាឱ្យមានតុល្យភាពនយោបាយ ស្ថិរភាពពាណិជ្ជកម្មនិងសន្តិភាពក្នុងតំបន់ ។

សហព័ន្ធរុស្សីជាដៃគូរមួយ យ៉ាងសំខាន់ សម្រាប់កម្ពុជាដែលគេមិនត្រូវបំភ្លេច ។

(រូបភាព: commons.wikimedia.org)

ជាទស្សនៈរួម ទំនាក់ទំនងអន្តរជាតិ នៅក្នុងពិភពលោកបច្ចុប្បន្ន មិនមែនឈរលើមូលដ្ឋានមនោគមន៍វិជ្ជាទេ គឺស្ថិតនៅលើផលប្រយោជន៍នៃប្រទេសនីមួយៗ ដែលយើងអាចនិយាយបានថា នេះជាការវិលត្រឡប់មកវិញនូវទ្រឹស្តី -អ្នកជាតិនិយម» (NationalismTe)។

ដូច្នេះប្រទេសណាដែលចេះផ្តល់ផលប្រយោជន៍ឱ្យគេ ឬចេះដោះដូរផលប្រយោជន៍ ទៅវិញទៅមក ប្រទេសនោះនឹងត្រូវគេឱ្យតម្លៃក្នុងទំនាក់ទំនង។ ទំនាក់ទំនងអន្តរជាតិ បចប្បន្នបានយកបញ្ហាសេដ្ឋកិច្ចជាមូលដ្ឋាន ក្នុងការគិតគួរពិចារណាដោះស្រាយឯចំណុចមនោគមន៍វិជ្ជា និងនយោបាយជាចំណុចបន្ទាប់បន្សំ។

តម្រង់ទិសដៅដែលយើងបានអធិប្បាយខាងលើ កម្ពុជាត្រូវតែបង្ហាញសក្តានុពល និងទ្រព្យសម្បត្តិធនធានរបស់ខ្លួន ដើម្បីឱ្យមហាអំណាច និងប្រទេសតូចធំជិតឆ្ងាយផ្តល់នូវសារៈសំខាន់ដល់ខ្លួន ដែលតម្រូវឱ្យដៃគូរអភិវឌ្ឍន៍ទាំងនោះ ឆ្លើយតបមកវិញ នូវការរក្សាទទួលស្គាល់កម្ពុជាជា «ប្រទេសស្វីស» នៅអាស៊ី (Suisse d’Asie) ដោយឈរលើ«នយោបាយក្រឡេកមើល ទៅទិសខាងជើង» ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top