Uncategorized

រថយន្តក្រុង ដឹកភ្ញៀវចុះពីភ្នំគូលែន សង្ស័យដាច់ហ្រ្វាំង បណ្ដាលឲ្យក្រឡាប់ របួសមនុស្ស១២នាក់

ភ្នំពេញ ៖ រថយន្តក្រុងដឹកភ្ញៀវ ចុះពីភ្នំគូលែន សង្ស័យដាច់ហ្រ្វាំង បណ្ដាលឲ្យក្រឡាប់ របួសធ្ងន់ស្រាល ១២នាក់ ក្នុងចំណោអ្នកដំណើរ២៨នាក់ នៅវេលាម៉ោង ២រសៀល ត្រង់ចំណុចផ្លូវថ្មីចុះភ្នំគូលែន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការសន្ថិដ្ឋាន របស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យដាច់ហ្រ្វាំង ក៏ក្រឡាប់ផ្ងារជើងបណ្ដាល ឲ្យមនុស្សរងរបួស១២នាក់ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទៅកាន់មន្ទីរពេទ្យ។ ចំពោះរថយន្ត សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុក នៅអធិការនគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់ នៅពេលក្រោយ៕

Facebook Comments

To Top