ព័ត៌មានជាតិ

ចោរឆក់អស់លក្ខ ជាប់អន្ទាក់ សមត្ថកិច្ច ខណ្ឌពោធិសែនជ័យ

ភ្នំពេញ ៖ ប្រតិបត្តិការឆក់ យ៉ាងសកម្ម របស់យុវជនពីរ បានសម្រេចទៅហើយ តែត្រូវប្រដេញវាយខ្នោះ យកមកសួរនាំ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្រោយវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

ករណីនេះ កំលាំងនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឆក់ទូរសព្ទដៃចំនួន២នាក់ ១.ឈ្មោះឆេង ពេជ្រ ប្រុសអាយុ១៨ឆ្នាំមុខរបរ លក់បាយស្នាក់នៅផ្ទះលេខ៨០ ផ្លូវលេខ៧សង្កាត់ដង្កោ  ២.ឈ្មោះអី លឺមងួន ប្រុសអាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់នៅភួមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌពោធិសែន ។ ក្នុងនោះសមត្ថកិច្ច ដកហូត ទូរសព្ទដៃ១គ្រឿងម៉ាក. Iphone7. Plus ពណ៏ខ្មៅ ជារបស់ជនរងគ្រោះ ម៉ូតូ២គ្រឿង ១ម៉ាកឃ្លីកពណ៏ខៀវបិតស្គុតពណ៏ស ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ៕

Facebook Comments

To Top