ព័ត៌មានជាតិ

អ៊ីរ៉ង់គម្រាម វិលត្រឡប់ទៅរក ស្ថានភាពមុន កិច្ចព្រមព្រៀង នុយក្លេអ៊ែ

បរទេស៖ យោងទៅតាមទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ IRNA បានឲ្យដឹងថា មន្ត្រីនាំពាក្យឲ្យទីភ្នាក់ងារ នុយក្លេអ៊ែអ៊ីរ៉ង់ លោក Behrouz Kamalvandi បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងវិល ទៅរកស្ថានភាពមុន មានកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយមហាអំណាចវិញ ប្រសិនបើបណ្ដាប្រទេសអឺរ៉ុប មិនបំពេញតាមកាតព្វកិច្ចរបស់ខ្លួនទេនោះ។

ប្រទេសអ៊ីរ៉ង់បានបន្ថែមទៀតថា បណ្ដាប្រទេសអឺរ៉ុប ត្រូវតែធ្វើឲ្យច្រើនឡើង ដើម្បីធានាដល់អត្ថប្រយោជន៍ សេដ្ឋកិច្ចរបស់ខ្លួន ជាមធ្យោបាយទប់ស្កាត់ មិនឲ្យវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែ ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំមិញនេះ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងតេអេរ៉ង់ បានធ្វើការព្រមានថា ខ្លួននឹងបន្ថយការប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែខ្លះ ហើយនឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យលើសពីបរិមាណកំណត់ នៅក្នុងកិច្ចព្រមព្រៀង ដែលខ្លួនបានធ្វើជាមួយមហាអំណាចនានា មានសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top