ព័ត៌មានជាតិ

ទិញឈ្នះ! ទិញឈ្នះ ពីហាងលក់ទំនិញ កុមារ បេប៊ីអោតឡេត

ជាកិច្ចតបស្នង និងដឹងគុណដល់ការគាំទ្រ របស់បងប្អូនគ្រប់ទិសទី ដែលតែងតែមកជាវផលិតផលនៅ ក្នុងហាង បេប៊ីអោតឡេត ស្របជាមួយខួបគំរប់ ៥ឆ្នាំផងនោះ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត មានកម្មវិធីពិសេស ចាប់ឆ្នោតផ្សងសំណាង សម្រាប់អតិថិជន ដែលបានអញ្ជើញមកជាវ ផលិតផលផ្ទាល់ ក្នុងហាង និងការកុម្ម៉ង់ទិញតាមអនឡាញ ។

កម្មវិធីពិសេស សម្រាប់គំរប់ខួប ៥ឆ្នាំ នៃហាងលក់ទំនិញកុមារ បេប៊ីអោតឡេត មានដូចជា ចំណាយអស់ត្រឹម ៦០ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក បើជាវអស់ ១២០ដុល្លារ នឹងទទួលបានសន្លឹកឆ្នោត២សន្លឹក ដូច្នេះជាងកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន ។

កម្មវិធីផ្សងសំណាងនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩តទៅ គ្រប់ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត ដែលមាន ៣សាខា ។ សាខាទី១ សាខាទួលគោក មានទីតាំងស្ថិតនៅទល់មុខ សាលាបឋមសិក្សាទួលគោក ។ សាខាទី២ សាខាកម្ពុជាក្រោម មានទីតាំងស្ថិតនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថីកម្ពុជាក្រោម និងសាខាទី៣ សាខាវិមានឯករាជ្យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ ។

ឆាតមកកាន់ហ្វេសប៊ុកផេក Baby Outlet ដើម្បីបញ្ជាទិញតាមអនឡាញ និងដឹកជញ្ជូនគ្រប់ខេត្តក្រុង ឬទំនាក់ទំនងផ្នែកលក់អន់ឡាញ 017 887 746, 016 789 669 ។

លក្ខណខណ្ឌក្នុងការចូលរួម៖
១.រាល់ការជាវទំនិញ នៅហាងលក់ទំនិញ កុមារ Baby Outlet គ្រប់សាខា អស់ទឹកប្រាក់ចាប់ទី៦០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបាន ឆ្នោតផ្សងសំណាងមួយសន្លឹក ដើម្បីចូលរួមក្នុងកម្មវិធីផ្សងសំណាង ដ៏សន្ធឹកសន្ធាប់នេះ ។
២. សម្រាប់បុគ្គលិក Baby Outlet គ្រប់សាខាទាំងអស់ មិនត្រូវបានអនុញ្ញាត អោយចូលរួមឡើយ ។
៣. កម្មវិធីផ្សងសំណាងនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ ។ ការចាប់ឆ្នោតនឹងប្រារព្ធធ្វើឡើង ចំនួន ៣លើក (១នៅក្នុងខែតុលា ឆ្នាំ២០១៩,២ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ និងលើកទី៣ ក្នុងខែកុម្ភៈ ឆ្នាំ២០២០) ដោយមានការផ្សាយផ្ទាល់លើទំព័រ ហ្វេសប៊ុកផេក ផ្លូវការរបស់ Baby Outlet ។
៤. ចំពោះរង្វាន់ទាំងអស់មិនអាចប្តូរយកជាសាច់ប្រាក់ ឬវត្ថុផ្សេងៗបានឡើយ ។
៥. អតិថិជន ត្រូវបំពេញ ព័ត៌មានលម្អិត លើសន្លឹកឆ្នោត ឲ្យបានពេញលេញ និងត្រឹមត្រូវដូចមានលើសន្លឹកឆ្នោតផ្សងសំណាងនេះ ។
៦.Baby Outlet មិនទទួលយកបណ្ឌផ្សសសំណាង ដែលមិនបំពេញព័ត៌មានត្រឹមត្រូវ ឬមិនមានត្រាសំគាល់ឡើយ ។
៧.អ្នកឈ្នះរង្វាន់ត្រូវបង្ហាញចុងសន្លឺកបណ្ណផ្សងសំណាង ដែលអ្នកបានរក្សាទុក ដើម្បីធ្វើការផ្ទៀងផ្ទត់ និងសូមភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ពេលអ្នកមកទទួលរង្វាន់ ។
៨.ក្រុមការងារ Baby Outlet នឹងអាចទាក់ទងទៅអតិថិជន ដែលអ្នកឈ្នះរង្វាន់ ដើម្បីណាត់ថ្ងៃ និងពេលវេលាមកបើករង្វាន់ ។
៩.ក្នុងករណីក្រុមការងារ Baby Outlet មិនអាចទាក់ទងទៅអ្នកឈ្នះ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចាប់រង្វាន់ យើងខ្ញុំសូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ក្នុងការចាត់ចែងរង្វាន់នោះ ។
១០.រង្វាន់មានសុពលភាព រយៈពេល៣០ថ្ងៃ។
១១. Baby Outlet សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ក្នុងការកែប្រែលក្ខខណ្ឌក្នុងករណីចាំបាច់ ដោយពុំបាច់ជូនដំណឹងជាមុន ។

គួរបញ្ជាក់ថា រង្វាន់រួមមាន៖ ម៉ូតូហុងដា Zoomer X ស៊េរីឆ្នាំ២០១៩ ចំនួន៥រង្វាន់, ទូរសព្ទ iPhone XS Max ចំនួន ៥រង្វាន់, កាសប្លូធុសសម្រាប់កុមារ ចំនួន៥០រង្វាន់ ជាមួុយរង្វាន់ជាច្រើនទៀតសរុបចំនួន ៥៥៥រង្វាន់ ៕ដោយ៖ ដារាត់

Facebook Comments

To Top