នយោបាយ

នាយឧត្តមសេនីយ៍ម៉ឺង សំផន ប្រគេនទៀនវស្សា ដល់វត្តចំនួន៤ នៅក្រុងបាវិត

ស្វាយយរៀង ៖ លោក នាយឧត្តមសេនីយ៍ម៉ឺង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា បន្ទាប់ពីសម្ភោធអគារសាលារៀនមួយខ្នងនៅវិទ្យាល័យជីភូ រួចមក លោក បានដឹកនាំក្រុមការងារចុះជួយក្រុងបាវិត ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះ វស្សា ចំនួន៤វត្តនា ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នេះ ។
លោក នាយឧត្តមសេនីយម៉ឺង សំផន បានថ្លែងថា បុណ្យចូលព្រះវស្សា គឺ ចាប់ផ្តើមពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ថ្ងៃ១៥ កើត ខែអស្សុជ មាន រយ : ពេល ៣ខែ ដែលពុទ្ធបរិស័ទ្ធ បងប្អូន ខ្មែរ យើងគោរពប្រតិបត្តិ ជារៀងរហូតមក ។

លោកបានបន្តថា បច្ចុប្បន្ននេះ វិស័យ ព្រះពុទ្ធសាសនា មានការ រីកចម្រើន គួរអោយកត់សម្គាល់ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអភិវឌ្ឍន៍ ប្រទេសជាតិ ពីបាទ ដៃទទេ ដោយ ចាប់ ផ្តើមកសាង និង ជំរុញ ការអភិវឌ្ឍន៍ អោយមាន ការរីកចម្រើន ដូចសព្វថ្ងៃនេះ។ ហើយគ្មានសម័យណា ដែលមានសន្តិភាពនិងការអភិវឌ្ឍ ដូចសម័យតេជោសែនទេ ដែលជាសម័យរុងរឿង ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាង ក្នុងការប្រកបរបរស៊ី ធ្វើឲ្យជីវភាពបានធូរធា ស្ទើរតែគ្រប់ក្រុមគ្រួសារ កំណើនសេដ្ឋកិច្ចកើនដល់៧ភាគរយ ប្រាក់ចំណូលជាមធ្យមសម្រាប់ ពលរដ្ឋម្នាក់កើនដល់ជាង២ពាន់ដុល្លារអាមេរិក មានសម្តេចតេជោហ៊ុន សែនគឺការពារមិនឲ្យមានសង្គ្រាមជាដាច់ខាត។

ទៀន ព្រះវស្សា និង ទេយ្យវត្ថុ ដែល ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា នៅ វត្ត ចំនួន ៤ វត្ត ទូទាំង ក្រុងបាវិតរួមមានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរនិងបច្ច័យរបស់លោកម៉ឺង សំផន និងលោកស្រី១លានរៀល ក្នុងមួយវត្តនិងបច្ច័យ បន្ថែមពីក្រុមការងារចំនួន១៥ម៉ឺនរៀលក្នុងវត្តព្រមទាំង ប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងមួយអង្គ១០ម៉ឺនរៀល ផងដែរ ។ បន្ទាប់ពីប្រគេនទៀនវស្សារួមមកលោក និងលោកស្រីព្រមទាំងក្រុមការងារបានចូលទៅអុប ធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្នុងក្រុងបាវិតដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ពលរដ្ឋនៅខេត្តស្វាយរៀងផងដែរ ៕

Facebook Comments

To Top