នយោបាយ

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទាន ឥតសំណង ៥០០លានយ៉េន សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នឹងចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន ស្មើនឹងជាង ៤.៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៥ កក្កដានេះ បានឲ្យដឹងថា ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ ការធ្វើឲ្យប្រសើរឡើង ដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ ជាមួយប្រទេសដទៃទៀត នៅក្នុងតំបន់ ៕

Facebook Comments

To Top