នយោបាយ

Breaking News៖ ព្រះមហាក្សត្រថៃ រាជានុញ្ញាត ឱ្យគណៈរដ្ឋមន្រ្តីថ្មី ស្បថចូលកាន់តំណែង នៅថ្ងៃអង្គារ

បរទេស៖ សមាជិកគណៈរដ្ឋមន្ត្រីថៃថ្មី នឹងស្បថចូលកាន់តំណែងនៅមុខ ព្រះភក្រ្តព្រះមហាក្សត្រនៅថ្ងៃអង្គារ ភ្លាមៗ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់ អូចា

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ការិយាល័យគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យបានប្រកាសថា ព្រះមហាក្សត្របាន រាជានុញ្ញាតឱ្យគណៈរដ្ឋមន្រ្តីថ្មីចូល សវនាការដើម្បីស្បថនៅវិមាន Amporn Palaceនៅម៉ោង ៦ ល្ងាច ថ្ងៃអង្គារ។ វានឹងចាកចេញពីផ្ទះរដ្ឋាភិបាលមួយម៉ោងមុននេះ។

ការិយាល័យគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយរដ្ឋមន្រ្តី និងតំណាងរាស្ដ្ រទាំងអស់ នៅក្នុងរដ្ឋាភិបាលចម្រុះ បន្ទាប់ពីពួកគេត្រឡប់មកពីព្រះបរមរាជវាំង។

ថ្ងៃចន្ទ នឹងក្លាយជាថ្ងៃធ្វើការចុងក្រោយ សម្រាប់ រដ្ឋាភិបាលដែលត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សាជាតិ សន្តិភាព និងសណ្តាប់ធ្នាប់៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top