អន្តរជាតិ

ថៃ៖ ចាប់ខ្លួនអ្នកប្រណាំង ម៉ូតូខុសច្បាប់ លើផ្លូវសាធារណៈ បាន ៧០នាក់ និងរឹបអូសម៉ូតូ ២៦១គ្រឿង

បរទេស៖ ប៉ូលីសបានប្រមូលមនុស្ស ៧០នាក់ និងរឹបអូសម៉ូតូចំនួន ២៦១គ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបប្រឆាំងនឹងអ្នក ប្រណាំងម៉ូតូដោយខុសច្បាប់ លើផ្លូវសាធារណៈនៅខេត្ត សាមុត ប្រាកាន កាលពីថ្ងៃទី១០-១៣ ខែកក្កដា។ នេះបើតាមលោក Ampon Buarabporn មេបញ្ជាការភូមិភាគ១ ខេត្ត ដែលបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃសៅរ៍។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមប៉ូលិសក៏ត្រូវបានដាក់ពង្រាយ ផងដែរដើម្បីស្វែងរកហាងចំនួន ៤៦កន្លែងដែលម៉ូតូត្រូវបានកែ សម្រាប់ការប្រណាំង ខុសច្បាប់ ដែលរំលោភលើសេចក្តីប្រកាសលេខ ២២ និងលេខ ៤៨ របស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលបានចេញនៅឆ្នាំ ២០១៥ ។

បុរសពីរនាក់គឺឈ្មោះ Apichart Wongboonmee អាយុ ២៤ ឆ្នាំ និងលោក Pichet Jindanapalai អាយុ ១៨ ឆ្នាំត្រូវបានចាប់ខ្លួន ក្រោយបានបង្ហោះនៅលើទំព័រហ្វេសប៊ុក អញ្ជើញអ្នកផ្សេងទៀត ឱ្យចូលរួមប្រណាំងម៉ូតូខុសច្បាប់តាមផ្លូវ ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top