ព័ត៌មានជាតិ

សម្តេចតេជោថា សម្តេចបើកកូនឡាន មើលប្រជាជនធ្វើដំណើរ តាមផ្លូវ ដោយខ្លះបើកវ៉ាសម្តេចទៀត

ភ្នំពេញ៖នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្តាញសង្គម ហ្វេសប៊ុក នៅរសៀលម៉ោងជាង៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ថា ដោយមិនអាចហាត់ប្រាណដូចមុនបាន មានតែបើកកូនមើលប្រជាជនកំពុង ធ្វើដំណើរតាមដងផ្លូវ។

សម្តេចបន្តថា អផ្សុកខ្លាំងណាស់ ដោយមិនបាន ហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឲ្យបើក កូនឡានទេ ដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជន ធ្វើដំណើរ តាមផ្លូវលេខ២១ ចន្លោះតាខ្មៅ និងស្រុកស្អាងជាការល្អម្យ៉ាងដែរ។

នាយករដ្ឋមន្រ្តីថា «ប្រជាជនបើកឡាន និងជិះម៉ូតូមិនដឹងថាខ្ញុំ នៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ»

Facebook Comments

To Top