ព័ត៌មានជាតិ

Event Director of BNI Cambodia៖ សមាជិក សមាជិកា ត្រៀមខ្លួនចុះឈ្មោះ ឲ្យបានរួសរាន់ សម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មហាសន្និបាត​ប្រចាំឆ្នាំ BNI CNC 2019

ភ្នំពេញ៖ លោក វឿន វីវឌ្ឍនៈ មានតួរនាទីជា Event Director of BNI Cambodia បានចង់ឲ្យសមាជិក សមាជិកា ទាំងអស់ ធ្វើការចុះឈ្មោះ ឲ្យបានទាន់ពេលវេលា នឹងត្រៀមខ្លួន សម្រាប់ការចូលរួម នូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មហាសន្និបាត​ប្រចាំឆ្នាំ២០១៩ លើកទី៤ ឬ BNI Cambodia National Conference 2019 (CNC 2019) ដែលខិតជិតមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាឱកាសកសាងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្ម នៃអាជីវកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួម ប្រមាណជិត១ពាន់នាក់ ។

លោក វឿន វីវឌ្ឍនៈ បានលើកឡើងថា កម្មវិធីប្រចាំឆ្នាំ BNI Cambodia National Conference 2019 នេះនឹងត្រូវធ្វើឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នាសាល នៃផ្សារទំនើប Aeon Mall Sen Sok City (ផ្សារអ៊ីអនទី២) ដែលមានការនិមន្ត​និងអញ្ជើញចូលរួម ពីវាគ្មិន ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោកស្រី Hazel Walker BNI Executive Director ក្នុងប្រធានបទ “Givers Gain” និង “More than a Meeting-More than a Network” ។

Event Director of BNI Cambodia ក៏បានរំលឹកជាថ្មីថា កម្មវិធីសន្និសិទ្ធថ្នាក់ជាតិ BNI CNC 2019 ខិតជិតមកដល់ហើយ ដូច្នេះសូមឲ្យអស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ត្រៀមខ្លួន និងចាប់ផ្តើម ចុះឈ្មោះឲ្យបានទាន់ពេលវេលា ។

ជាការពិតណាស់ BNI Cambodia National Conference 2019 ជាកម្មវិធីប្រចាំឆ្នាំមួយ ដែលត្រូវបាន BNI Cambodia រៀបចំប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសមាជិក សមាជិកា រាប់រយនាក់ ព្រមទាំងសមាជិក នៃ BNI តាមបណ្តាលប្រទេសមួយចំនួន ក៏ត្រូវបានអញ្ញើញចូលរួមផងដែរ ។ គោលដៅចំបង របស់កម្មវិធី ដ៏វិសេសវិសាលនេះ ធ្វើឡើង សម្រាប់ផ្តល់ឱកាស ដល់ម្ចាស់អាជិវកម្ម អាចបង្ហាញវត្តមានរបស់ខ្លួន ទៅកាន់សហគមន៍ អោយបានច្រើនជាងមុន និងអាចបង្កើនទំនាក់ទំនង សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានផ្សាភ្ជាប់អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៤០០នាក់ និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗ៕

Facebook Comments

To Top