អន្តរជាតិ

ងងឹតស្លុង! ក្រុងញ៉ូវយ៉ក រងគ្រោះដោយសារដាច់ចរន្តអគ្គិសនី ជាទ្រង់ទ្រាយធំ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ការដាច់ភ្លើងដ៏ធំមួយនៅទីក្រុងញ៉ូវយ៉ក បានកើតឡើង នៅភាគកណ្តាលនៃក្រុង ម៉ានហាតាន់ និងផ្នែកមួយចំនួននៃប៉ែកខាងលិចរដ្ឋនេះ កាលពីល្ងាចថ្ងៃសៅរ៍ ។

យោងតាមក្រុមហ៊ុន ផ្គត់ផ្គង់ថាមពលអគ្គិសនី ឈ្មោះថា Con Edison បានឱ្យដឹងថា មនុស្សជាង៤៤.០០០នាក់ បានរងនូវផលប៉ះពាល់ដោយការ ដាច់ចរន្តអគ្គិសនីនៅវេលាម៉ោង ៨និង៣០ នាទីយប់។ ត្រូវនឹងម៉ោងសូន្យៗ និង៣០នាទីឆ្លងចូលថ្ងៃអាទិត្យនេះ ម៉ោងសកល ។

តំបន់ដែលរងនូវផលប៉ះពាល់បានលាតសន្ធឹងពីផ្លូវលេខ 40 នៅភាគខាងត្បូង ឆ្ពោះទៅកាន់ផ្លូវទី 72 នៅភាគខាងជើង និងពីផ្លេវហ្វ្រេត ទៅដល់ទន្លេ ហូដសុន ។

ផ្ទាំងប៉ាណូ ហ្វេសប៊ុកដ៏ល្បីល្បាញជាច្រើន បានប្រែជាពណ៌ខ្មៅងងឹត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភោជនីយដ្ឋានទាំងអស់ មានភាពងងឹត នៅក្នុងផ្ទះបាយប្រៀបដូចឋាននរក ហើយក៏មិនមានពន្លឺភ្លើង សម្រាប់ធ្វើការនៅ តាមផ្នែកខ្លះដែលរងផលប៉ះពាល់ នៃទីក្រុងនោះទេ។

ប្រព័ន្ធរថភ្លើង ក្រោមដីធំបំផុតរបស់អាមេរិក រងការប៉ះពាល់យ៉ាងខ្លាំង ដោយសារតែស្ថានីយ៍រថភ្លើងចំនួន៤ គឺគ្មានភ្លើង និងបិទទ្វារជាសាធារណៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top