អន្តរជាតិ

ឆ្មាំសមុទ្រលីប៊ី ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ៥៣នាក់ ពីឆ្នេរសមុទ្រក្រុង Sabratha

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃសៅរ៍ក្រុមសន្តិសុខ​ដែលជាឆ្មាំសមុទ្រ​របស់ប្រទេសលីប៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ​ចំនួន៥៣នាក់​​ នៅឯនាយឆ្នេរសមុទ្រនៃទីក្រុង Sabratha ដែលមានចម្ងាយ ប្រហែល ៦០គីឡូម៉ែត្រ ស្ថិតនៅភាគលិចនៃរដ្ឋធានីទ្រីប៉ូលី ។

សេចក្តីថ្លែងការណ៍មួយចេញ ដោយនាយកដ្ឋានសន្តិសុខ ដែនសមុទ្រ របស់ប្រទេសលីប៊ី បានឲ្យដឹងថា “ឆ្មាំសមុទ្រ បានជួយសង្គ្រោះជន អន្តោប្រវេសន៍ខុសច្បាប់ ចំនួន៥៣នាក់ នៅលើទូកកៅស៊ូ ចម្ងាយ៤០ម៉ាយពីឆ្នេរ Sabratha ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនអន្តោប្រវេសន៍ដែលមានសញ្ជាតិអាហ្វ្រិកខុសៗ គ្នារួមមានស្ត្រី១០នាក់ និងកូនក្មេងម្នាក់ ។

អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សជា១.០០០នាក់ និង បង្ករងរបួសជាង ៥.៥០០នាក់ទៀត នៅក្នុងប្រទេសលីប៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top