ព័ត៌មានជាតិ

យានដ្ឋាន Klar Details AutoSaver ត្រៀមជាស្រេច ក្នុងការផ្តល់ផលិតផល គុណភាពខ្ពស់ និងសេវាកម្ម លក្ខណៈស្តង់ដារ ដើម្បីការអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ យានដ្ឋាន Klar Details AutoSaver ជាយានដ្ឋាន ថែទាំរថយន្តបែបទំនើប បានបើកសម្ពោធ ជាផ្លូវការ ក្នុងការបម្រើសេវាកម្ម លាងសំអាតរថយន្ត ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តគ្រប់ប្រភេទ ដោយផ្តោតលើផែនការ ការអភិវឌ្ឍន៍លើសេវាកម្ម និងការផ្តល់ដំណោះស្រាយ ប្រសិទ្ធភាព ជាក់លាក់ ដល់ម្ចាស់រថយន្ត និងអតិថិជន ជាមួយផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ ។

យានដ្ឋាន Klar Details AutoSaver ត្រូវបានសម្ពោធដាក់ដំណើរ ការជាផ្លូវការ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួម ពីសំណាក់ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ព្រមជាមួយថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយស ជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនេះ លោក សែម វណ្ណៈ អគ្គនាយក នៃយានដ្ឋាន Klar Details AutoSaver បានលើកឡើងថា “ឈានដល់ដំណាក់កាលនេះ យើងបានធ្វើដំណើរអាជីវកម្មរបស់យើង ដ៏វែងឆ្ងាយ អភិវឌ្ឍន៍បទពិសោធន៍ របស់ខ្លួន ជាបន្តបន្ទាប់ សម្រាប់វិស័យថែទាំជួសជុលរថយន្តនេះ ដោយផ្តោតលើផែនការ ការអភិវឌ្ឍន៍លើសេវាកម្ម និងការផ្តល់ដំណោះស្រាយ ប្រសិទ្ធភាពជាក់លាក់ ដល់ម្ចាស់រថយន្ត និងអតិថិជនរបស់យើង” ។

លោកបន្តថា “ថ្ងៃនេះគឺជាថ្ងៃជោគជ័យថ្មី របស់យើងមួយទៀត ក្នុងការបើកដំណើរការ Klar Details Autosaver កម្ពុជា ហើយវាក៏ជាផ្នែកមួយ ដែលឆ្លុះបញ្ចាំង ពីបេសកម្ម និងចក្ខុវិស័យរបស់យើង ក្នុងការនាំមកនូវ ផលិតផលគុណភាពស្តង់ដារ សេវាកម្មថែទាំ ដែលអាចធានាបានថា អតិថិជនរបស់យើង ទទួលបាន នូវការសន្សំសំចៃខ្ពស់ ជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើននុវសុវត្ថិភាពក្នុងការបើកបរផងដែរ” ។

លោកបានបន្ថែមថា “ដោយដឹងហើយថា ក្នុងរយៈពេល២ទសវត្សន៍ ចុងក្រោយនេះ ប្រទេសកម្ពុជា បានឆ្លងកាត់ ការផ្លាស់ប្តូរដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានរក្សា អត្រាជាមធ្យម ៧.៧% រវាងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ កន្លងមកនេះ ដែលធ្វើអោយកម្ពុជាយើង ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅលើពិភពលោក ។ ជាមួយនឹងលទ្ធផលនេះ Klar Details and AutoSaver កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ ជាមួយការគ្រប់គ្រង ដំណើរការអាជីវកម្មដ៏ល្អ និងបច្ចេកវិទ្យាទំនើប ដល់ម្ចាស់រថយន្ត និងម្ចាអាជីវកម្ម ដែលមានបំណងប្រកប និងអភិវឌ្ឍន៍ អាជីវកម្មស្តង់ដាររបស់ខ្លួន ។

ក្នុងឱកាសនេះ លោកអ្នកអាចសន្សំបាន រហូតទៅដល់៥០% ក្នុងឱកាសបើកសម្ភោធថ្មី និងអបអរសាទរក្លាឌីធែលកម្ពុជា (KLAR DETAILS CAMBODIA) លើសេវាកម្មលាងរថយន្ត ប៉ូលា បោកពូក លាងម៉ាស៊ីន និងកូដធីងថ្នាំរថយន្ត។ ជំនាញថែរក្សា សំអាត ជួសជុល និងធ្វើអោយរថយន្តលោកអ្នកថ្មីឡើងវិញ ។

គួរបញ្ជាក់ថា យានដ្ឋាន Klar Details AutoSaver មានទីតាំងស្ថិតនៅបណ្តោយផ្លូវម៉ុងឬទ្ធី សង្កាត់បឹងបាយ៉ាប ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

Facebook Comments

To Top