ជីវប្រវត្តិឥស្សរជន

កូនខ្មែរខ្លះមិនដឹង ! អតីតព្រះមហាក្សត្សខ្មែរ ស៊ីសុវត្ថិ មុនីវង្ស សោយទីវង្គតនៅលើភ្នំបូកគោ

ភ្នំពេញ៖ ភ្នំបូកគោគឺជាឧទ្យានជាតិ នៅខេត្តកំពត ភាគខាងត្បូង នៃប្រទេសកម្ពុជា ។ ត្រូវបានគេស្គាល់ផងដែរថា ជាឧទ្យានជាតិភ្នំបូកគោ ។ ភ្នំបូកគោ ស្ថិតនៅក្នុងតំបន់ខ្ពង់រាប នៃភ្នំឌឹមីរី ដែលបង្កើតជាតំបន់ ភាគអាគ្នេយ៍ នៃជួរភ្នំក្រវាញ ។ ភាគច្រើន នៃឧទ្យាននេះ មានកម្ពស់ប្រហែល១០០០ ម៉ែត្រពីលើផ្ទៃសមុទ្រ ហើយកំពូលភ្នំបូកគោ មានកំពស់១០៨១ម៉ែត្រ ដែលគេហៅថា ភ្នំបូកគោ។

ព្រះរាជដំណាក់ ព្រះករុណា ព្រះបាទ សុសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ឧទ្យានជាតិ ព្រះមុនីវង្ស (ភ្នំបូកគោ) ទីឋានសោយព្រះទីវង្គត ។

តាមប្រវត្តិ ៖ ឧទ្យានជាតិព្រះមុន្នីវង្ស ឬភ្នំបូកគោ ត្រូវបានគេស្គាល់ថា ជាស្ថានីយ៍បូកគោ ដែលត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយ ដែលកសាងដោយពួកអាណានិគមនិយមបារាំង នៅឆ្នាំ១៩២១ ដោយយកគំរូ នៃអាគារតាមប្រទេសអ៊ីតាលី ហើយមានកាស៊ីណូ និងសណ្ឋាគារសម្រាប់ពួកអភិជនមកនៅស្នាក់ ដើម្បីលំហែកាយ ។

ក្រោយមកបារាំង ក៏បានកសាងវិហារកាតូលិក នៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅកម្ពុជា ។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះ តាមអតីតព្រះមហាក្សត្រព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដែលធ្លាប់ទៅទស្សនា ហើយបានសោយទីវង្គត់នៅទីនេះក្នុងឆ្នាំ១៩៤១ ។

ព្រះបាទ មុនីវង្ស បានបញ្ជាឲ្យសាងសង់ព្រះវិហារ ព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤។

ព្រះករុណា ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ឬ ហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត នៃព្រះមហាក្សត្រសព្វថ្ងៃនេះ គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យដែលប្រទេសសៀមតែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជាដោយមានប្រទេសជប៉ុនគាំទ្រ។

តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុត បានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និង ទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភ ពីសំណាក់សៀមនេះ ព្រះរាជសុខភាព ត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គត នៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោនេះឯង ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យក្នុង ក្រុងកម្ពុជាធិបតី បាន១៤ឆ្នាំ។

មុនពេលព្រះអង្គយាងសោយព្រះទីវង្គត ព្រះអង្គមិនព្រមសោយអ្វីឡើយ ហើយព្រះរាជវង្សានុវង្សទាំងអស់ ក៏មិនឲ្យចូលក្រាបបង្គំគាល់ដែរ ដោយទា្វរព្រះរាជដំណាក់នេះ ត្រូវបានបិទទា្វររហូតដល់ព្រះអង្គយាង សោយព្រះទីវង្គតតែម្តង ។

តមកទៀតភ្នំបូកគោ ជាតំបន់ដែលគ្រប់គ្រង ដោយខ្មែរក្រហមវិញ ប៉ុន្តែនៅឆ្នាំ១៩៩៣ ឧទ្យានជាតិព្រះមុន្នីវង្ស ត្រូវបានសម្ពោធជាមួយ និងឧទ្យានជាតិដទៃទៀតនៅកម្ពុជា ហើយគឺជាផ្នែកមួយនៃ ឧទ្យានបេតិកភណ្ឌអាស៊ាន តែមួយគត់នៅក្នុងប្រទេសផងដែរ ។

ក្នុងពេលថ្មីៗនេះ សួនឧទ្យានជាតិ បានក្លាយទៅជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះ មានរមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីត ដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២ ។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់លោកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។

យាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំង ពីព្រះពុទ្ធសាសនាកម្ពុជា ហើយត្រូវបានគេនិយាយថា ដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់ និងបុរសនេសាទ។ នៅកម្ពស់ ២៩ម៉ែត្រ វាជារូបសំណាកយាយម៉ៅ ខ្ពស់ជាងគេនៅក្នុងប្រទេស ៕

នេះជាការដកស្រងចេញពីឯកសារនានា របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

Facebook Comments

To Top