ជីវប្រវត្តិឥស្សរជន

ទស្សន:នយោបាយ៖ សន្តិភាពនៅថ្ងៃនេះ ដែលយើងជាខ្មែរ មិនដែលស្គាល់ ជាច្រើនសតវត្សរ៌មកហើយ នោះ គឺជា «មរតកតេជោសែន»

ភ្នំពេញ៖ ខ្មែរគួរតែចងចាំថា អស់រយៈពេលជាង ៥០០ឆ្នាំ មកហើយ ដែលខ្មែរស្គាល់តែសង្រ្គាម បែកបាក់សាមគ្គី កាប់សម្លាប់គ្នា បម្រើផលប្រយោជន៍ជនបរទេស រហូតទឹកដី ត្រូវបាត់បង់រួញតូច មកដល់បច្ចុប្បន្ន។ យើងបានឆ្លងកាត់សង្គ្រាម ឆ្លងកាត់ការបែកបាក់ក្រុមគ្រួសារ ការកាប់សម្លាប់ ស្លាប់អស់ រាប់លាននាក់។ ឯសន្តិភាព ស្ថិរភាពនគរសន្តិសុខ យើងមិនដែលស្គាល់ ឱ្យបានយូរលង់អង្វែងទេ។

ឥឡូវយើងបានសន្តិភាព បរិបូរណ៍ហើយចាប់ពីឆ្នាំ១៩៩៨ យើងបានឱកាស មានពេលវេលា សម្រាប់ព្យាបាល បិតដំបៅជីវិត និងសង្គមជាតិ កសាងអភិវឌ្ឍប្រទេសជាតិ។ ស្នាដៃនេះជាកម្មសិទ្ធិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទោះបីក្រមណា បរទេសណាមិនទទួលស្គាល់ក៏ដោយ ក៏ប្រជារាស្ត្រខ្មែរទូទាំងពិភពលោក និងប្រវត្តិសាស្ត្រខ្មែរ បានកត់ត្រាយ៉ាងច្បាស់លាស់ ថាៈ

១. ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃដែលបងប្អូនរួមជាតិខ្មែរបានរួចរស់ រំដោះខ្លួនចេញ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាជីវិតទីពីររបស់ខ្មែរ ២. សន្តិភាពដែលខ្មែរបានស្គាល់ ក្រេបជញ្ជក់ និងកំពុងតែយកមកបម្រើការកសាងអភិវឌ្ឍជីវិតក្រុមគ្រួសារ និងសង្គមជាតិ ជាស្នាដៃដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន

សន្តិភាពបច្ចុប្បន្នបានផ្តល់នូវអ្វីគ្រប់បែបយ៉ាងដល់ខ្មែរ។ តើយើងត្រូវបង្កបង្កើតចលាចល អស្ថិរភាព បង្កាត់ភ្លើងសង្គ្រាមបំផ្លាញសន្តិភាព ក្រោមរូបភាពបដិវត្តន៍ពណ៌្បញ្ហាដោយបរទេសដែរឬទេ? ម្ខាងគឺសន្តិភាពដែលផ្តល់សេចក្តីសុខសប្បាយសុភមង្គលដល់ខ្មែរហើយម្ខាងទៀតគឺ អសន្តិសុខ អស្ថិរភាពក្នុងប្រទេស ក្រោមស្លាករូបភាព “បដិវត្តន៍ពណ៌” ដែលមានបាន សិទ្ធិមនុស្ស សេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេ” តើយើងជាខ្មែរត្រូវជ្រើសរើសយកណាមួយ?

ខ្មែរត្រូវតែរស់រីកចម្រើន ឬខ្មែរត្រូវតែបង្ករចលាចល ធ្វើសង្គ្រាម កាប់ចាក់សម្លាប់ ដើម្បីអំណាច? សន្តិភាព ឬសង្គ្រាម?

ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជា ត្រូវការសន្តិភាពជាដាច់ខាត ដើម្បីស្ថាបនាកសាង ទឹកដីប្រជាពលរដ្ឋឱ្យរឹងមាំដើរទាន់ប្រទេសអភិវឌ្ឍ។ ខ្មែរត្រូវការរស់ក្នុងភាពសម្បូរសប្បាយ ហើយខ្មែរក៏មិនអាចវិលទៅរកសម័យសង្គ្រាមត្រជាក់ ក្នុងសម័យសាធារណរដ្ឋខ្មែរ ឬក្នុងសម័យកុម្មុយនីសខ្មែរក្រហម ប៉ុល ពត បានឡើយ។ បើគ្មានសន្តិភាព ស្ថិរភាពលើទឹកដីអង្គរទេ កម្ពុជានឹងវិលត្រឡប់ទៅជាន់ដានប្រវត្តិសាស្ត្រ ក្នុងអតីតកាលជាមិនខាន។

ឯអ្នកដែលចង់បំផ្លាញសន្តិភាពនៅលើទឹកដីខ្មែរ ដ៏សែនកំសត់នេះ អ្នកនោះនឹងត្រវប្រវត្តិសាស្រ្ត និងសង្គមជាតិខ្មែរស្អប់ខ្ពើមដូចក្រមខ្មែរក្រហម ប៉ុល ពត ហើយនឹងកំណត់ថាជា “ជនក្បត់ជាតិ” ក្បត់ប្រយោជន៍ជាតិបម្រើបរទេស។

សន្តិភាពនៅថ្ងៃនេះ ដែលយើងជាខ្មែរមិនដែលស្គាល់ជាច្រើនសតវត្សរ៌ មកហើយនោះ គឺជា «មរតកតេជោសែន» ដែលយើងពុំអាចប្រកែកបានឡើយ។ មរតកតេជោ សែនជាមរតកដែលយើងគ្រប់រូបត្រូវតែនាំគ្នាចងចាំ ពង្រឹងពង្រីកគាំទ្រ ការពារថែរក្សា យកមកធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ជាតិ៕

ដកស្រង់ចេញពី “ដំណើរស្វែងរក សន្តិភាពនៅកម្ពុជា” ដោយបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ

មហាវិនាសកម្ម ដែលកម្ពុជា ជួបប្រទះក្នុងរបបខ្មែរក្រហម (FB: សម្តេចតេជោ)

 

 

Facebook Comments

To Top