នយោបាយ

ព្រឹទ្ធសភា កំណត់យកថ្ងៃ១១ កក្កដា បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៤

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ។

ព្រឹទ្ធសភាកំណត់យកថ្ងៃទី១១ កក្កដា នេះ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ កក្កដា នេះ បើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឲ្យដឹងថា ព្រឹទ្ធសភានឹងប្រជុំលើកទី៣ មានរបៀបវារៈដូចខាងក្រោម ៖ ទី១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា )ឯ.ក ។

ទី២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក ។

ទី៣-ពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។

ទី៤- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។

និងទី៥- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩ -២០២៣៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top