នយោបាយ

គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ និងសម្រេចសេចក្តីព្រាងច្បាប់ចំនួន ៥

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះបានកំពុងបើកកិច្ចប្រជុំពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ចំនួន៥ ។

កិច្ចប្រជុំក្រោម អធិបតីភាពសម្តេច វិសេនា ភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា និងមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍សរុប ១៣រូប ដើម្បីពិនិត្យ និងសម្រេចលើករបៀបវារៈចំនួនដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើ​ របស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជា ឱ្យក្រុមហ៊ុន ស្នើថេក រឺញូបិល ឯ.ក ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

៣- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជា ឱ្យក្រុមហ៊ុន ស្មេបើក ខូ អិលធីឌី ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។

៤- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទ ខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតទៅក្នុង របៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។

៥- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ទៅក្នុងរបៀបវារៈនៃ សម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ៕

ដោយ៖ ស សំណាង

Facebook Comments

To Top