សុខភាព

ក្នុងពេលប្រើមាត់រួមភេទ តើអាចលេបទឹករំអិល ចេញពីទ្វារមាសស្រ្តីបានទេ?

ខ្ញុំបាទអាយុ ២៥ឆ្នាំ ហើយខ្ញុំចង់អនុវត្តការរួមភេទ ជាមួយសង្សារខ្ញុំតាមរយៈការប្រើមាត់ ដូច្នេះតើវាគ្រោះថ្នាក់ដែរទេ ដែលខ្ញុំលិឍ ឬលេបទឹករំអិលចេញពី ទ្វារមាសរបស់នាង?

ការអនុវត្តវិធីរួមភេទដោយ ប្រើមាត់លើមនុស្សស្រីអាច ជារឿងមួយផ្តល់ការសប្បាយ និងពេញចិត្តខ្លាំងបំផុតមួយសម្រាប់នាង ហើយក៏មើលទៅ មានការពេញចិត្តស្នូកដែរ។ ប៉ុន្តែវាមិនមានគ្រោះថ្នាក់ ឬមានផលអាក្រក់ចំពោះសុខភាព ខាងប្រុសដែលប្រើមាត់លិឍ ឬលេបទឹករំអិលចេញ ពីទ្វារមាសរបស់នាងឡើយ។

ទឹករំអិលដែលមាននៅទ្វារមាស របស់នាងនៅពេលអ្នកប្រើមាត់រួមភេទ ជាធម្មតាគឺវាត្រូវបានផលិតចេញ ពីក្រពេញមួយក្នុងទ្វារមាសរបស់នាង ដើម្បីជួយផ្តល់ភាពរអិល និងងាយស្រួលសម្រាប់ ការស៊ូកបញ្ចូលលិង្គ។ វាក៏ជាសញ្ញាមួយដែលបញ្ជាក់ថា នាងកំពុងតែមានសម្រើបខាងផ្លូវភេទដែរ។

ជាធម្មតា រសជាតិរបស់ទឹករំអិលនេះ គឺមានលក្ខណៈអាលកាឡាំងបន្តិច និងមានក្លិនតិចតួច ប៉ុន្តែមិនមែនស្អុយនោះទេ។ និយាយឲ្យស្រួលស្តាប់ទៅ វាមានសុវត្ថិភាពណាស់ក្នុងការ លេបទឹករំអិលចេញពីទ្វារមាសស្រ្តី ហើយក៏មិនបង្កជាជំងឺអ្វី កើតមានក្នុងរាងកាយដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទតាមមាត់មិនមែនមានន័យថា មានសុវត្ថិភាពនោះទេ ព្រោះអ្នកទំនងជាអាចឆ្លងជំងឺតាមរោគបានដែរ។ ខណៈពេលដែលការរួមភេទ តាមមាត់លើស្រ្តីអាចប្រឈម នឹងការឆ្លងជំងឺកាមរោគតិចតួចនោះ អ្នកនៅតែអាចឆ្លងបានដដែល បើសិនជាក្នុងមាត់មានដំបៅ។ ដូច្នេះបើសិនជាអ្នកដឹងថា ខាងស្រីមិនមានជំងឺកាមរោគអ្វីទេនោះ វាពិតជាមានសុវត្ថិភាពខ្លាំងណាស់ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top