ជីវប្រវត្តិឥស្សរជន

ការពិតចំនួន៧ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងថ្ងៃ D-DAY

កេរ្តិ៍តំណែលរបស់ថ្ងៃ D-Day (ជាថ្ងៃឈ្លានពានប្រវត្តិសាស្រ្ត នៅក្នុងសង្គ្រាមលោកលើកទី២) មានឥទ្ធិពលតាមរយៈប្រវត្តិសាស្រ្ត វាគឺជាការឈ្លានពាន យោធាដ៏ធំបំផុត ដែលមិនធ្លាប់មាន ។ កងកម្លាំងសម្ព័ន្ធមិត្ត បានជួបប្រទះនឹងអាកាសធាតុដ៏លំបាក និងការបាញ់ប្រហារដ៏សន្ធាប់របស់ អាល្លឺម៉ង់ នៅពេលដែលពួកគេបានសម្រុកចូល ឆ្នេរសមុទ្រ ក្នុងតំបន់ Normandy ។ ទោះបីជាមានការលំបាក និងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ កងកម្លាំងសម្ព័ន្ធមិត្តបានឈ្នះការប្រយុទ្ធ និងបានជួយបង្វែរ ការសង្គ្រាមលោកលើកទី ២ ឆ្ពោះ ទៅរកជ័យជម្នះលើកង កម្លាំងរបស់ហ៊ីត្លែរ។

យោងតាមគេហទំព័រ HISTORY បានឱ្យដឹងថា ការពិតដ៏គួរឱ្យភ្ញាក់ផ្អើលទាំង៧ នៅក្នុងថ្ងៃ D-Day នោះរួមមាន

1. Eisenhower បានគំរាមលាលែង ពីតំណែងប៉ុន្មានខែ មុនថ្ងៃ D-Day

គ្រាន់តែពីរបីខែមុន ការលុកលុយនៃថ្ងៃ D-Day មេបញ្ជាការសម្ព័ន្ធមិត្តកំពូល គឺលោកឧត្តមសេនីយ៍ Dwight D. Eisenhower និងនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill មិនចុះសម្រុងនឹងគ្នា លើផែនការដ៏ចម្រូងចម្រាស។ លោក Eisenhower ចង់បង្វែរពីការទម្លាក់គ្រាប់បែក ជាយុទ្ធសាស្រ្តរបស់សម្ព័ន្ធមិត្តដែលកំពុង វាយប្រហាររោងចក្រ ឧស្សាហកម្មអាឡឺម៉ង់ ដើម្បីជំនួសឱ្យការទម្លាក់គ្រាប់ បែកលើហេដ្ឋារចនាសម្ព័ន្ធ បារាំងដ៏សំខាន់វិញ។

2. ហ៊ីត្លែរគិតថាគាត់ត្រៀមខ្លួនរួចហើយ ប៉ុន្តែការការពាររបស់ ណាស៊ី គឺផ្តោតលើកន្លែងខុស

3. ផ្នែកសំខាន់ៗ នៃការលុកលុយ មិនដំណើរការតាមផែនការ

4. ចំណោតឡើងកប៉ាល់ គឺជាការខែលការពារគ្រាប់

អតីតទាហានជើងចាស់ នៅក្នុងសង្គ្រាម D-Day លោក Frank DeVita និយាយថា លោកនឹងមិនដែលភ្លេចថា វាលំបាកយ៉ាងណាទេក្នុងការធ្វើជាអ្នកទទួលខុសត្រូវ ជាអ្នកទម្លាក់ចំណោតផ្លូវដែកពីលើកប៉ាល់ នៅពេលដែលកប៉ាល់បានទៅដល់ឆ្នេរអូម៉ាហា។ លោកថា “នេះជាខែលរបស់យើងដរាបណាវាកើតឡើង។ ហើយនៅពេលយើង ទៅជិតមាត់ទន្លេដែលទឹកបុកដីខ្សាច់ហើយគ្រាប់កាំភ្លើងយន្ត គឺបុកនៅខាងមុខកប៉ាល់ – វាដូចជាម៉ាស៊ីនវាយអក្សរ ឬអង់កាលីលេខ “DeVita ។

5. ក្នុងចំណោមវីរបុរស នៅលើឆ្នេរអូម៉ាហាគឺ ទាហានស្បែកខ្មៅម្នាក់ បានព្យាបាលទាហានជាង 200 នាក់

6. ប្រវត្តិវិទូនៅតែកំពុងគណនាថា តើមានមនុស្សប៉ុន្មាននាក់ស្លាប់នៅថ្ងៃ D-Day

7. កងទ័ពសម្ព័ន្ធមិត្ត បានឈ្នះច្រើនជាងជ័យជម្នះយោធាទៅលើថ្ងៃបុណ្យ D-Day

ដោយ៖ សែន បញ្ញា

Facebook Comments

To Top