កីឡា

លោក ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីភាព បើកព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បាននឹងកំពុងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ដែលស្ថិតនៅ ពហុកីឡាដ្ឋានមរតកតេជោ ទល់មុខវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។

សូមរំលឹកថា ការប្រកួតនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពី ម៉ោង៧:៣០ ដោយមានការចូលរួមពី កីឡាករ កីឡាការិនីចំនួន ៤០៦រូប មកពី១០ប្រទេស ក្នុងនោះកម្ពុជាមានចំនួន ២០រូប និងបរទេសមានចំនួន ៣៨៦រូប ៕

Facebook Comments

To Top